តោះមកដឹងពីតម្លៃឡានម៉ាកល្បី Rolls-Royce មួយទឹកក្នុងទីក្រុងឌូបៃទាំងអស់គ្នា

រថយន្ត​ម៉ាក​ Rolls-Royce ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​រថយន្ត​លំដាប់​សេដ្ឋី​ ដោយ​រថយន្ត​ប្រភេទ​​​ថ្មីៗ​ដែល​ដាក់​លក់​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា​ មាន​តម្លៃ​លើស​​កន្លះ​លាន​ដុល្លារ​ឯណោះ ហើយ​សូម្បី​តែ​ប្រភេទ​ដែល​គេ​ជិះ​រួច​ក៏​លក់​ក្នុង​តម្លៃ​មិន​ថោក​ដែរ។ ដោយ​ឡែក​បើ​​មើល​តម្លៃ​រថយន្ត​ Rolls-Royce មួយ​ទឹកៗ​លក់​នៅ​ទីក្រុង​ឌូបៃវិញ​ អ្នក​អាច​នឹង​ភ្ញាក់​ផ្អើល​ ព្រោះ​រថយន្ត​ខ្លះ​តម្លៃ​មិន​ដល់​ ១០ ម៉ឺន​ដុល្លារ​ផង។

ជាក់​ស្ដែង​បើ​ផ្អែក​តាម​វិបសាយ​លក់​រថយន្ត​​នៅ​ទីក្រុង​ឌូបៃ​បាន​បង្ហាញ​តម្លៃ​រថយន្ត​ Rolls-Royce មួយ​ទឹក​ដូច​ខាង​ក្រោម ៖

១) Rolls-Roye Ghost ឆ្នាំ​ ២០១០ ជិះ​បាន​ជាង​ ៦ ម៉ឺន​គ.ម លក់​តម្លៃ​ ៩៦ ៦០០ ដុល្លារ

២) Rolls-Roye Ghost ឆ្នាំ​ ២០១២ ជិះ​បាន​ជិត​ ៦ ម៉ឺន​គ.ម លក់​តម្លៃ​ ១០៨ ៦០០ ដុល្លារ

៣) Rolls-Royce Phantom ឆ្នាំ​ ២០០៥ ជិះ​បាន​ ៤ ម៉ឺន​គ.ម លក់​តម្លៃ​ ១០៧ ៥០០ ដុល្លារ

៤) Rolls-Roye Ghost ឆ្នាំ​ ២០១១ ជិះ​បាន​ជាង​ ៣ ម៉ឺន​គ.ម លក់​តម្លៃ​ ១១១ ៦០០ ដុល្លារ

៥) Rolls-Royce Wraith ឆ្នាំ​ ២០១៤ ជិះ​បាន​ជិត​ ៩ ម៉ឺន​គ.ម លក់​តម្លៃ​ ១៤៩ ៧០០ ដុល្លារ

៦) Rolls-Royce Ghost ឆ្នាំ​ ២០១៧ ជិះ​បាន​ជាង​ ៧ ៧៧៨ ​គ.ម លក់​តម្លៃ​ ៣៤០ ៣០០ ដុល្លារ

៧) Rolls-Royce Wraith ឆ្នាំ​ ២០១៧ ជិះ​បាន​ជិត​ ៩ ៧០៥ ​គ.ម លក់​តម្លៃ​ ៣៧៤ ៣០០ ដុល្លារ

៨) Rolls-Royce Phantom ឆ្នាំ​ ២០១៦ ជិះ​បាន​ ២៧០ ​គ.ម លក់​តម្លៃ​ ៥៤៤ ៥០០ ដុល្លារ

៩) Rolls-Royce Silver Cloud III ឆ្នាំ​ ១៩៦៥ ជិះ​បាន​ ២ ៤១៣ គ.ម លក់​តម្លៃ​ ២៦៤ ០០០ ដុល្លារ

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ autobodia