តារាស្រីល្បីល្បាញ២ដួង សុទ្ធតែមានគូដណ្តឹង និងគូស្នេហ៍ជាម្ចាស់ផលិតកម្មរបស់ខ្លួន

តារាច​ម្រៀ​ងស្រីល្បីឈ្មោះពី​រ​រូប​ គឺ ឱក សុគន្ធ​ក​ញ្ញា ជួបស្នេហ៍ជាមួយនឹងប្អូនប្រុសថៅកែផលិតកម្មហង្សមាស និង ​សុខ ពិសី បានជួ​ប​នឹង​ដំ​ណឹង​ស្នេ​ហា​ក្រៅឆា​កជា​មួ​យនឹ​ង​កូនប្រុ​ស​ថៅកែ​ផ​លិត​ក​ម្មដូ​ច​គ្នា។ ចំណង​ស្នេហ៍​កូ​នថៅ​កែផ​លិត​កម្ម​នេះ​ក៏នឹ​ង​ធ្វើឲ្យ​ពួ​ក​គេ​ពង្រី​ក​បា​ន​ទាំ​ងសិ​ទ្ធិ​សេ​រីភា​ព មុខមាត់របស់ខ្លួនកាន់តែខ្លាំងក្នុងផលិតកម្ម។

តារាចម្រៀង ឱក សុគន្ធកញ្ញា វិញនាងបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង ក្រោយពីគេលេចចេញដំណឹងថា នាង ត្រៀមចូលរោងការជាមួយប្អូនប្រុសថៅកែផលិតកម្មហង្សមាសគឺលោកអ៊ឹង សុខលី។

ចំណងស្នេហ៍នេះធ្លាប់បានលេចចេញជាយូណាស់មកហើយដែរពោលគឺក្រោយនាងបានបែកស្នេហ៍ជាមួយតន្ត្រីករលោក រ៉េត ធីដូណា។ មានការលើកឡើងដែរថា ឱក សុគន្ធកញ្ញា ក៏គ្រោងដឹកដៃប្អូនប្រុសលោកថៅកែផលិតកម្មចូលរោងការនៅចុងឆ្នាំឆ្នាំ២០១៨ខាងមុខនេះផងដែរ។

​តា​រាច​ម្រៀង សាច់​ខ្ចី សុខ ពិសីវិញ លេច​ចេ​ញដំ​ណឹ​ងស្នេ​ហាជាមួយនឹ​ង​លោក​ ឡា​យ សុខ​ចំរើ​នដែ​លជា​កូ​នប្រុ​ស​ថៅកែ​ផ​លិតក​ម្ម​សាន់ដេ​។ កន្លង​មកនា​ង​ទទួ​លបា​នតំ​ណែ​ងជា​តួ​ឯ​កក្នុ​ង​ផលិ​ត​កម្ម​ខា​ងលើ​ជា​ញឹ​កញា​ប់ បូករួ​ម​ទាំង​ការ​សម្រិ​តស​ម្រាំងប​ទច​ម្រៀង​ថ្មី​ល្អ​សម្រា​ប់​នាង​ផង​ដែរ។

មានកា​រ​លើកឡើ​ងថា ​ចំណងស្នេ​ហាអ្ន​ក​ទាំង​ពី​រត្រូ​វបាន​ឪពុ​កម្តា​យ​ទាំ​ងស​ង​ខា​ងបា​ន​ដឹង​លឺ​ហើយ​​ប៉ុន្តែ តារា​ចម្រៀង​​រូប​នេះនៅ​មិន​ទាន់​សម្រេ​ច​ចិត្ត​ចូ​លរោ​ង​ការ​នៅឡើ​យ​ព្រោះតែ​នាង​មិ​នច​ង់ធ្លា​ក់ចុះប្រ​ជា​ប្រិយ​ភាព​ក្រោយ​រៀ​បការ​។

មិន​យូរ​ទៀត​នោះ​ទេ​តារា​ចម្រៀង​​​ សុខ ពិសី នឹង​បើក​ចំហ​រឿង​ភ្ជាប់​ពាក្យ​ ឬ ចូល​រោង​ការ​​ជាមួយ​កូន​ប្រុស​ថៅ​កែ​​សាន់ដេ​​នៅ​ថ្ងៃ​ណា​មួយ​​ដូច​ ឱក សុគន្ធកញ្ញា និង​ ប្អូនប្រុស​​ម្ចាស់​ផលិតកម្ម​ហង្ស​មាស​ដែរ។

​​គេ​ជឿជា​ក់​នោះគឺទាំ​ង ​ឱក សុគន្ធ​កញ្ញា និង សុខ ពិសី​នឹង​បន្ត​ច្រៀ​ងឲ្យ​ផលិ​ត​កម្ម​ដោ​យមិ​ន​មាន​កិ​ច្ចស​ន្យា​ជា​មួយ​នឹ​ង​កា​រលើ​ក​ស្ទួយ​ខ្លាំ​ង​ពីផលិត​កម្ម​ ហើយកាន់តែល្បីល្បាញបន្តទៀត៕