ព្រះមហាក្សត្រខ្មែរ និងបុគ្គលល្បីៗជាច្រើន ធ្លាប់សិក្សានៅវិទ្យាល័យស៊ីសុវត្ថិ

ព្រះស៊ីសុវត្ថិ ជា​វិទ្យាល័យ​ចំណាស់​បំផុតក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​ប្រវត្តិ​តាំង​ពី​សម័យ​អាណានិគម​បារាំង​មក​ម្ល៉េះ។ បុគ្គល​ល្បីៗ​ជាច្រើន ​ធ្លាប់​បាន​សិក្សា​នៅ​វិទ្យាល័យ​មួយ​នេះ ដែល​រួម​មាន​ទាំង​​​ព្រះ​មហាក្សត្រ​ និង​ឥស្សរជន​​ជាន់ខ្ពស់ ដែលមាន​ដូច​ខាងក្រោម៖

​១) ព្រះបាទ​នរោត្ដម ​សីហនុ ​​អតីត​ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា

២) ព្រះអង្គ​ម្ចាស់នរោត្ដម យុវនាថ ជា​ព្រះរាជបុត្រ​នៃ​ព្រះបាទនរោត្តម​ សីហនុ 

៣) លោក វណ្ណ ម៉ូលីវណ្ណ ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បី​​តាំង​ពី​សម័យ​សង្គម​រាស្ត្រ​និយម

៤) លោក ហង់ ជួនណារ៉ុន បច្ចុប្បន្ន​រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ​យុវជន​ និង​កីឡា

៥) លោក រាជ សម្បត្តិ អតីតប្រធាន​ការិយាល័យ​កិច្ចការ​សាធារណៈ​របស់​សាលាក្ដី​ខ្មែរក្រហម​ និង​ជា​អតីត ​អ្នក​កាសែត​ល្បី​ឈ្មោះ​មួយ​រូប​នៅ​ប្រទេស​កម្ពុជា

៦) លោក រីម គីន កវី​និពន្ធ​អក្សរសិល្ប៍​ខ្មែរ​ដ៏​ល្បីល្បាញ

៧) អៀង សារី អតីត​មេដឹកនាំ​ខ្មែរ​ក្រហម

៨) អៀង ធារិទ្ធិ ជា​អតីត​មេ​ដឹកនាំ​ខ្មែរក្រហម​ជា​ស្ត្រី​ (ឈ្មោះ​កំណើត ខៀវ ធីរិទ្ធ)

៩) សាឡុត ស ហៅ ប៉ុល ពត អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម

១០) ខៀវ ប៉ុណ្ណារី  ភរិយា​ ប៉ុល ពត

 

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay