លោកស្រី Dang Thi Ngoc Thinh ឡើងកាន់ដំណែងជាប្រធានាធិបតីវៀតណាមហើយ

អនុប្រធានាធិបតីវៀតណាម លោកស្រី Dang Thi Ngoc Thinh ត្រូវបានជ្រើសតាំងឱ្យកាន់តំណែងជាប្រធានាធិបតី ស្ដីទីនៅថ្ងៃអាទិត្យនេះ ពោលគឺ២ថ្ងៃក្រោយប្រធានាធិបតីវៀតណាម លោក Tran Dai Quang ទទួលមរណភាព។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨។

ការឡើងកាន់តំណែងរបស់លោកស្រី Dang Thi Ngoc Thinh ធ្វើឡើងតាមរយៈការប្រកាសរបស់ប្រធានសភាជាតិវៀតណាម លោកស្រី Nguyen Thi Kim Ngan ក្រោយពីមានការចុះហត្ថលេខាលើការតែងតាំងលោកស្រី Thinh ពីគណៈកម្មាធិការ អចិន្ត្រៃយ៍នៃសភាជាតិ។

លោកស្រី Thinh បានកាន់តំណែងជាអនុប្រធានាធិបតីវៀតណាម ចាប់តាំងពីខែមេសា ឆ្នាំ២០១៦មក ហើយលោកស្រីនឹង កាន់តំណែងជាប្រធានាធិបតីស្ដីទីរហូតដល់សភាវៀតណាមជ្រើសរើសប្រធានាធិបតីថ្មី៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia