មិនសរសើរមិនបាន! តារាស្រី៤ដួង មានកូនសុទ្ធតែជាសិស្សឆ្នើមនៅសាលារៀន

ក្នុងនាមជាម្ដាយគ្រប់រូបមិនថា អ្នកណាក៏ដូចអ្នកណា តែងប្រាថ្នាចង់ឲ្យកូនប្រុសស្រីខ្លួន មានចំណេះដឹងខ្ពង់ខ្ពស់ ប្រឹងប្រែងរៀនសូត្រ ដើម្បីអាចមានលទ្ធភាពរកអនាគតដ៏ល្អសម្រាប់ខ្លួននៅថ្ងៃមុខ។

ត្រឡប់មកចាប់អារម្មណ៍ តារាពិធីការិនីចាស់ឆ្នាំ និងជាអ្នកម្ដាយហាយសូរប៉ុន្មានរូបនេះវិញ សុទ្ធសឹងតែមានមោទនភាពខ្លាំងចំពោះកូនខ្លួន ខណៈពួកគេតែងតែទទួលបានមេដាយកិត្តិយស ក្នុងនាមជាសិស្សពូកែប្រចាំថ្នាក់ សាលា និងប្រទេសជាតិទៀតផង។

ចង់ដឹងមានតារាស្រីណាខ្លះ ដែលមានមុខមាត់ដោយសារកូនស្រីរៀនពូកែខ្លាំង

១) អ្នកនាង យុគ ចិន្តា កូនស្រីតែម្នាក់របស់អ្នកនាង កំពុងលើកស្ទួយកិត្តិយសគ្រួសារជាខ្លាំង ជាមួយឱកាសនៃការបង្ហាញវត្តមានលើឆាកអន្តរជាតិជាច្រើនលើក មិនថាទាំងផ្នែកសិល្បៈ ឬការសិក្សាចំណេះដឹងទូទៅនោះទេ។

២) គង់ សុជាតិ មិនខុសពីមិត្តរួមអាជីពខាងលើ អ្នកនាងក៏មានកូនស្រីដ៏គួរឲ្យស្រលាញ់ម្នាក់ផងដែរ។ ហើយកាលពីថ្មីៗនេះ អ្នកនាងទើបតែបង្ហោះរូបភាពជាមួយកូនស្រី ក្នុងកម្មវិធីការប្រកួតថ្លែងសន្ទរកថា ជាភាសាអង់គ្លេសប្រចាំឆ្នាំ ក្នុងសាលា ដែលកូនស្រីសំណព្វចិត្តទទូលបានពានរង្វាន់ ចំណាត់ថ្នាក់លេខ១។

៣) ចនច័ន្ទ លក្ខិណា តំណក់ឈាមរួមគ្នារវាងអ្នកនាង និងអតីតស្វាមី បានបន្សល់ទុកនូវកូនស្រីដ៏ស្រស់ស្អាត និងពូកែម្នាក់ ដែលកូនអ្នកនាង ទើបតែលេចមុខក្នុងកម្មវិធីប្រឡងសិស្សពូកែថ្នាក់ជាតិលើកទី៣នៃសាលា UCMAS Cambodia  ដែលនេះជាមោទនភាពមួយសម្រាប់នាង ក្នុងនាមជាម្ដាយ។

៤) ស៊ឹម សូលីកា ជារឿងមួយដ៏គួរឲ្យរំភើបខ្លាំងណាស់ ម្រាប់ពិធីការិនីដ៏ឆ្នើម រូបនេះដែលកូនស្រីជាទីស្រលាញ់របស់នាង បានមានឱកាសយ៉ាងអស្ចារ្យ នៅក្នុងការបង្ហាញវត្តមានលើឆាកអន្តរជាតិ ក្នុងកម្មវិធី World Scholar’s Cup Global Round ដោយមានការចូលរួមពីសិស្សជាង១៦០០នាក់ ក្នុងនោះក៏មានកូនស្រីអ្នកនាងម្នាក់ផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload