តោះមកស្គាល់មន្ត្រីជាន់ខ្ពស់ចំនួន ៩ រូប ដែលទទួលគោរមងារជា «សម្តេច» ប្រចាំនៅកម្ពុជា

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាទាំង ៩ រូប បានទទួលគោរមងារជា “សម្តេច”។ អ្នកទាំងអស់គ្នាមានដឹងទេថា តើសម្តេចមានឈ្មោះនរណាខ្លះ? តែងតាំងនៅឆ្នាំណាដែរ? តោះអានទាំងអស់គ្នាដូចខាងក្រោមនេះ៖

១) តែងតាំង អតីតប្រធានព្រឹទ្ធសភា ជា”សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម” នៅខែតុលា ឆ្នាំ២០០៧

២) តែងតាំង ប្រធានរដ្ឋសភា ជា “សម្តេចអគ្គមហាពញាចក្រី ហេង សំរិន” នៅខែតុលា ឆ្នាំ២០០៧

៣) តែងតាំង នាយករដ្ឋមន្រ្តី ជា “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន” នៅខែតុលា ឆ្នាំ២០០៧

៤) តែងតាំង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជា “សម្តេចចៅហ៊ា្វវាំងវរវៀងជ័យស្រឹង្គារ គង់ សំអុល”

) តែងតាំង ប្រធានកាកបាទក្រហមកម្ពុជា ជា “សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន” នៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៣

៦) តែងតាំង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជា “សម្តេចក្រឡាហោម ស ខេង” នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៥

៧) តែងតាំង ប្រធានព្រឹទ្ធសភា ជា “សម្តេចវិបុលសេនាភក្តី សាយ ឈុំ” នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៥

៨) តែងតាំង អតីតឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី ជា “សម្តេចវិបុលបញ្ញា សុខ អាន” នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៧

៩) តែងតាំង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ជា “សម្តេចពិជ័យសេនា ទៀ បាញ់” នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៧៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង