រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ប្រាក់ ២០ម៉ឺនដុល្លារ ដល់រដ្ឋាភិបាលឥណ្ឌូនេស៊ី ព្រោះតែ ……..

ដើម្បីបង្ហាញនូវសាមគ្គីភាពជាមួយរាជរដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី ក្នុងគ្រាលំបាកនេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន​សែន ជានាយករដ្ឋមន្ត្រី បានសម្រេចចូលរួមចំណែកនូវទឹកប្រាក់ចំនួន២០០,០០០ដុល្លារអាមេរិក ជាជំនួនមនុស្សធម៌ សម្រាប់រំលែកទុក្ខ និងជួយដល់ជនរងគ្រោះដោយសារមហន្តរាយពីគ្រោះធម្មជាតិរញ្ជូយដី និងរលកស៊ូណាមិ ដ៏សោកនាដកម្មនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងកិច្ចសហការអន្តរជាតិកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ។

សូមជម្រាបថា កាលពីថ្ងៃទីសុក្រ ទី២៨ ខែកញ្ញា កន្លងទៅ មានគ្រោះធម្មជាតិរញ្ជួយដី និងរលកស៊ូណាមិ នៅទីក្រុងប៉ាលូ និងដុងខាឡា ភាគកណ្តាលនៃខេត្តស៊ូឡាវ៉េស៊ី ប្រទេសឥណ្ឌូនេស៊ី បណ្តាលឱ្យមនុស្សស្លាប់ប្រមាណ៨៣២នាក់ និងរបួស៥៤០នាក់។ បច្ចុប្បន្នចំនួនអ្នកស្លាប់ និងអ្នករបួសនៅតែបន្តកើនឡើង ហើយព្រលានយន្តហោះទីក្រុងប៉ាលូ ពុំទាន់ដំណើរការបាននៅឡើយទេ រីឯហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាតយ៉ាងខ្លាំង៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia