ទីបំផុត វិទ្យាស្ថានពាណិជ្ជសាស្រ្ត អេស៊ីលីដា តម្លៃជិត ៤០លានដុល្លារ សង់រួចរាល់ហើយ

ថ្មីៗនេះ វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AIB) ដែលជាបុត្រសម្ព័ន្ធនៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ចប់ការសាងសង់អគារផ្ទាល់ខ្លួន១០០%ហើយ លើផ្ទៃដី ៧៥,៧៥០ម៉ែត្រការ៉េ។

អគារសិក្សាដែលទើបបញ្ចប់ការសាងសង់នេះ អាចទទួលនិស្សិតចូលរៀនបានពី ៦,០០០ ទៅ៧,០០០នាក់ ព្រមទាំងមានអគាររដ្ឋបាល អាហារដ្ឋាន បណ្ណាគារ Digital Banking បណ្ណាល័យដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប (E-Library) អគារអន្ដេវាសិកដ្ឋានសម្រាប់និស្សិតស្នាក់នៅ ព្រមទាំងមានសួនច្បារ ទីលានបាល់ទាត់ បាល់ទះ បាល់បោះ Tennis និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

អគារសិក្សាមានលក្ខណៈស្តង់ដាអន្តរជាតិ ទំនើប និងប្រកបដោយផាសុកភាព ដែលមានទីតាំងស្ថិតនៅ ភូមអន្លង់ក្ងាន សង្កាត់ ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ទន្ទឹមនឹងនេះ ក្នុងឱកាសបើកបវេសនកាលថ្មី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ក៏បានសម្រេចផ្តល់អាហារូបករណ៍ចំនួន៥០០កន្លែង ដល់សិស្សានុសិស្សដែលបាន ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ដែលកាលបរិច្ឆេទប្រទ្បងប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។

ព័ត៌មានលម្អិតសូមទំនាក់ទំនង៖ ០១០ ៩០០ ២៤៤/០១០ ៣០០ ៨៧៩/០១៥ ៦០០ ៤១០៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia