ឯកឧត្តម ស៊ុន ចាន់ថុល ប្រកាសថា “យើងឈប់ទទួលយកផ្លូវធ្វើជាប់ទៀតហើយ ……..”

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ យើងឈប់ទទួលយកផ្លូវធ្វើជាប់ទៀតហើយ តែយកផ្លូវធ្វើមាំ «យើងឈប់ទទួលយកផ្លូវធ្វើជាប់ទៀតហើយ តែយកផ្លូវធ្វើមាំ»។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បច្ចុប្បន្ន​ជា​ទេសរដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា។ លោក ស៊ុន ចាន់ថុល ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​មន្ត្រី​មួយ​​រូប​ក្នុង​ចំណោម​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​រូប​​ដែល​មាន​ប្រជាប្រិយភាព និង​មាន​ស្នាដៃ​ការងារ​ល្អ ដែល​មជ្ឈដ្ឋាន​ជា​ច្រើន​កោត​សរសើរ។

បើ​និយាយ​ពី​ការសិក្សា លោកទេសរដ្ឋមន្ត្រី​បញ្ចប់​ការសិក្សា​និង​ទទួល​បាន​សញ្ញាបត្រ​ជាច្រើនពី​សាកល​វិទ្យាល័យ​ល្បីៗ នៅ​សហរដ្ឋអាមេរិក តួយ៉ាង បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​ផ្នែក​គ្រប់គ្រង​ធុរកិច្ច ពី​សាកល​វិទ្យាល័យ American University សញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ជាន់ខ្ពស់​ពី​សាលា Wharton School នៃ​សាកលវិទ្យាល័យ Pennsylvania និង​សញ្ញាបត្រ​អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ ពី​សាកលវិទ្យាល័យ​ Harvard របស់​អាមេរិក ដែល​​ល្បីល្បាញ​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក។

ផ្លូវខូចកន្លងមក

នៅមុន​ពេល​ឈាន​ជើង​ប្រឡូក​ក្នុង​ឆាក​នយោបាយ​នៅ​ប្រទេស​កម្ពុជា លោក​ ស៊ុន ចាន់ថុល បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុនដ៏​ធំ​មួយ​នៅ​សហរដ្ឋ​អាមេរិក គឺក្រុមហ៊ុន General Electric រយៈពេល ១៦ឆ្នាំ ដោយ​កាន់​មុខងារ​​ដឹកនាំ​ជាន់​ខ្ពស់​ជា​ច្រើន​មុខងារ៕

ការជួសជុលផ្លូវកន្លងមក

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖​ poromean