ក្រុមហ៊ុន Vietjet យកគ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់ជួយដល់ជនរងគ្រោះដោយស៊ូណាមិនៅប្រទេសឥណ្ឌូនេស៊ី

ក្រុមហ៊ុន (Vietjet) បញ្ចេញយន្តហោះជួយសង្គ្រោះដល់ជនរងគ្រោះដោយការរញ្ជួយដី និង រលកយក្សស៊ូណាមិនៅប្រទេសឥណ្ឌូណេស៊ី
(ភ្នំពេញថ្ងៃទី 4 ខែតុលាឆ្នាំ 2018) – កាលពីថ្ងៃម្សិលមិញ ក្រុមហ៊ុន Vietjet បានចេញជើងហោះហើរពិសេសមួយវ៉ុលលេខ VJ2611 ដែលមានឈ្មោះថា “ចំណងស្នេហ៍” ផ្ទុកទៅដោយគ្រឿងឧបភោគបរិភោគរួមមាន អាហារកំប៉ុង ភួយ និងសំភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ដើម្បីជួយដល់ជនរងគ្រោះដោយសារការរញ្ជួយដី និង រលកយក្សស៊ូណាមិនៅប្រទេសឥណ្ឌូនេស៊ី។

ជើងហោះហើររបស់ក្រុមហ៊ុន Vietjet មិនត្រឹមតែដឹកជញ្ជូនសម្ភារៈសង្គ្រោះប៉ុណ្ណោះទេ យន្តហោះនេះក៏បានដឹកជញ្ជូនក្តីស្រលាញ់ និងសមានចិត្តល្អរបស់ប្រជាជនវៀតណាមទៅកាន់ប្រជាជនឥណ្ឌូនេស៊ីដែលរងគ្រោះដោយគ្រោះធម្មជាតិនេះផងដែរ។

សកម្មភាពសង្គ្រោះបន្ទាន់ និង គំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Vietjet បានរៀបចំឡើងក្នុងរយៈពេលតែបីថ្ងៃប៉ុណ្ណោះ។ បុគ្គលិកព្រមទាំងថ្នាក់ដឹកនាំនៃក្រុមហ៊ុនអាកាសចរណ៍នេះបានរៀបចំជើងហោះហើរយ៉ាងឆាប់រហ័ស រួមទាំងការត្រៀមខ្លួនឲ្យបានរួចរាល់ផ្នែកបច្ចេកទេស និងអាជ្ញាប័ណ្ណសម្រាប់ជើងហោះហើរ ក៏ដូចជាការបើកយុទ្ធនាការបរិច្ចាគដោយស្ម័គ្រចិត្តក្នុងក្រុមហ៊ុនអាកាសចរណ៍ទាំងមូលដើម្បីធ្វើឱ្យការហោះហើរមួយនេះអាចដំណើរការបាន។

ការរញ្ជួយដីដែលមានកម្រិត 7,5 រិចទ័រនៅឆ្នេរសមុទ្រនៃកោះស៊ុលឡាវេស៊ី បានធ្វើឲ្យមានរលកយក្សស៊ូណាមិនាល្ងាចថ្ងៃទី 28 ខែកញ្ញាឆ្នាំ 2018 បានបំផ្លិចបំផ្លាញតំបន់ឆ្នេរសមុទ្រប៉ូឡូ និងដុងហ្គាឡាយ៉ាងធ្ងន់ធ្ងរ។ អាជ្ញាធរបានប៉ាន់ប្រមាណថាយ៉ាងហោចណាស់ក៏មានអ្នកស្លាប់ចំនួន 1.300 នាក់ ហើយតួលេខអាចកើនច្រើនជាងនេះទៀតនាពេលខាងមុខ។ ប្រជាជនប្រហែល 16.700 នាក់ត្រូវបានជម្លៀសចេញ ហើយប្រជាជនប្រមាណ 2.4 លាននាក់ត្រូវការជំនួយមនុស្សធម៌។

នៅឆ្នាំ 2013 បន្ទាប់ពីព្យុះទីហ្វុងហៃយ៉ាន បំផ្លិចបំផ្លាញទីក្រុងជាច្រើននៅក្នុងប្រទេសហ្វីលីពីន ពេលនោះក្រុមហ៊ុន Vietjet បានប្រតិបត្តិការជើងហោះហើរចំនួនពីរក្នុងការដឹកជញ្ជូនសំភារៈជំនួយសង្គ្រោះ និងដឹកជញ្ជូនជនរងគ្រោះវៀតណាមទៅផ្ទះវិញដោយសុវត្ថិភាព។ ក្រុមហ៊ុនអាកាសចរណ៍នេះក៏បានរៀបចំជើងហោះហើរផ្តល់ជំនួយជាច្រើនទៅកាន់តំបន់ភាគកណ្តាលនៃប្រទេសវៀតណាម បន្ទាប់ពីគ្រោះទឹកជំនន់ និង “ចែករំលែកសេចក្តីស្រឡាញ់” ដោយផ្តល់ជូននូវជើងហោះហើរដោយឥតគិតថ្លៃដល់ប្រជាជនដែលមិនមានលទ្ធភាព ឲ្យអាចធ្វើដំណើរទៅកាន់ផ្ទះសម្បែងរបស់ពួកគេដើម្បីប្រារព្ធពិធីបុណ្យសែនលោកខែដោយរីករាយ។

Volunteering and charity works have become a part of Vietjet’s corporate culture to share the love and support the disaster-hit and underprivileged people. ការងារស្ម័គ្រចិត្ត និង សប្បុរសធម៌បានក្លាយជាផ្នែកមួយនៃវប្បធម៌របស់សាជីវកម្មក្រុមហ៊ុន Vietjet ក្នុងការចែករំលែកក្តីស្រលាញ់ និងផ្តល់ការគាំទ្រដល់ប្រជាជនដែលរងគ្រោះដោយគ្រោះមហន្តរាយ និងជនក្រីក្រ។

ប្រវត្តិក្រុមហ៊ុន Vietjet:
ក្រុមហ៊ុន Vietjet ជាក្រុមហ៊ុនអាកាសចរណ៍ដំបូងបង្អស់នៅប្រទេសវៀតណាមដែលដំណើរការជើងហោះហើរមានតំលៃថោក និងផ្តល់នូវភាពទាន់សម័យដល់អតិថិជនរបស់ខ្លួន ក្នុងវិស័យដឹកជញ្ជូនតាមរយៈសេវាកម្មជាច្រើន។ ក្រៅពីការដឹកជញ្ជូនតាមអាកាស ក្រុមហ៊ុន Vietjet ក៏ផ្តល់ជូននូវទំនិញប្រើប្រាស់ និង សេវាកម្មដល់អតិថិជនតាមរយៈការប្រើប្រាស់ប្រព័ន្ធពាណិជ្ជកម្មបច្ចេកវិទ្យាអេឡិចត្រូនិចទំនើប។ ក្រុមហ៊ុន Vietjet ក៏ជាសមាជិកផ្លូវការនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ដែលមានវិញ្ញាបនបត្រសុវត្ថិភាព IOSA។

ក្រៅពីទទួលបានពានរង្វាន់ជា “ផ្លាកសញ្ញាដែលមានការទទួលស្គាល់ច្រើនបំផុត នៅអាស៊ី ឆ្នាំ ២០១៦” និងបានគ្រប់គ្រងងារជា “ក្រុមហ៊ុនដែលបុគ្គលិកមានការយល់ដឹងអំពីអត្តសញ្ញាណនិងចក្ខុវិស័យនៃក្រុមហ៊ុនបានល្អបំផុត នៅអាស៊ី” ជាច្រើនឆ្នាំ ក្រុមហ៊ុន Vietjet ក៏មានងារជាក្រុមហ៊ុនដឹកជញ្ជូនល្អជាងគេដែលមានតម្លៃទាបនៅអាស៊ី ទទួលបានពានរង្វាន់ TTG Travel នៅឆ្នាំ 2015។ លើសពីនេះទៅទៀត ក្រុមហ៊ុន Vietjet ទទួលបានពានរង្វាន់ជាកំពូលក្រុមហ៊ុន៣ដែលមានចំនួនអ្នកចូលចិត្តផេកក្នុងហ្វេសប៊ុកកើនឡើងលឿនបំផុត ហើយរង្វាន់ត្រូវបានផ្តល់ឲ្យដោយក្រុមហ៊ុនវិភាគព័ត៌មានបណ្តាញសង្គមឈ្មោះថា Socialbakers។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Vietjet មានយន្តហោះ A320 និង A321ចំនួន 60 គ្រឿង មានជើងហោះហើរជាង 385 ជើងជារៀងរាល់ថ្ងៃ។ រហូតមកដល់បច្ចុប្បន្នបានដឹកជញ្ជូនអ្នកដំណើរជាង 60 លាននាក់ តាមគន្លងផ្លូវ 95 គន្លង គ្របដណ្តប់គ្រប់គោលដៅនៅប្រទេសវៀតណាម ក៏ដូចជាគោលដៅនៅអន្តរជាតិ មានដូចជា ប្រទេសជប៉ុន ហុងកុង សិង្ហបុរី កូរ៉េ តៃវ៉ាន់ ចិន ថៃភូម៉ា ម៉ាឡេស៊ី និង កម្ពុជា។ល។

ក្រុមហ៊ុន Vietjet មានគម្រោងនឹងពង្រីកបណ្តាញរបស់ខ្លួននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកហើយកំពុងបន្តពង្រីកបណ្តាញរបស់ខ្លួនក្នុងថ្នាក់តំបន់។ ថ្មីៗនេះ ក្រុមហ៊ុន Vietjet បានចុះហត្ថលេខាលើកិច្ចសន្យាមួយដើម្បីទិញយន្តហោះថ្មីនិងទំនើបពីក្រុមហ៊ុនផលិតយន្តហោះឈានមុខគេលើពិភពលោក។

លោកអ្នកអាចចុចចូលចិត្ត ក្រុមហ៊ុន Vietjet តាម៖
 ហ្វេសប៊ុកតាមរយៈ ៖ www.facebook.com/vietjetvietnam ឬតាមដាន
 ធ្វីតទ័រ ៖ https://twitter.com/vietjetvietnam
 បណ្តាញយូថូប ៖ https://www.youtube.com/user/vietjetvietnam

ទំនាក់ទំនងផ្នែកព័ត៌មាន៖
 លោក ឈាង មករា
អ៊ីម៉ែល៖ makara@reddot.com
ទូរស័ព្ទ៖ 017 651 649

 កញ្ញា ខៀវ ដួង (អាមី)
អ៊ីម៉ែល៖kieuduong@vietjetair.com
ទូរស័ព្ទ៖ +84 0932 775 066

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ ក្រុមហ៊ុន Vietjet