ញាក់សាច់! មិនដល់១ខែផង អាវក្រុម​ជម្រើសជាតិ​កម្ពុជា លក់ដាច់ ១ម៉ឺនអាវហើយ

គិត​ត្រឹម​ថ្ងៃ​ទី៥ ខែតុលា ឆ្នាំ២០១៨ នេះ អាវ​ក្នុង​ដី (ពណ៌ខៀវ) របស់​ក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​លក់​អស់ចំនួន ១ម៉ឺន​អាវហើយ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។ អាវ​ជម្រើសជាតិ​កម្ពុជានេះ ត្រូវ​បាន​ដាក់​លក់​ ចាប់​តាំង​ពី​ថ្ងៃ​ទី៩ ខែកញ្ញា ក្នុង​តម្លៃ ៨ម៉ឺន​រៀល។

ឯកសណ្ឋាន​ថ្មី​នេះ ត្រូវ​បាន​ក្រុម​គោព្រៃកម្ពុជា ពាក់​ប្រកួត​ជា​លើក​ដំបូង នៅ​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ ទល់​នឹង​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ហើយ​រំពឹង​ថា​នឹង​​ប្រើ​ប្រាស់​ម្ដងទៀត នៅពេល​កម្ពុជា ប៉ះ ទីម័រខាងកើត ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ Smart នាថ្ងៃទី១២ ខែតុលា ខាងមុខ។

សូម​បញ្ជាក់ថា អាវ​ជម្រើសជាតិ​បាល់ទាត់​កម្ពុជា មាន​ដាក់​លក់​នៅ​ហាង​កីឡា​មួយចំនួន ដូចជា៖ Home Sport, Brands Sport, Fan Sport, Mk sport និង Isport Premium Shop៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay