មក​ដឹង​តម្លៃ​ប្រឡង​យក​ប័ណ្ណ​បើកបរ និង​ឯកសារ​ដែល​ត្រូវ​មាន​ (វីដេអូ)

ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​​ទើប​បាន​បង្ហោះ​វីដេអូ​ថ្មី​មួយ​ ដែល​មាន​​បញ្ជាក់​ឲ្យ​ដឹង​កាន់​ច្បាស់​ពី​ឯកសារ​ដែល​ត្រូវ​​មាន​ដើម្បី​​ស្នើសុំ​ប្រឡង​យក​ប័ណ្ណ​បើកបរ​ និង​​តម្លៃ​នៃ​ប្រភេទ​ប័ណ្ណ​បើកបរ​នីមួយៗ។

ឯកសារ​សំខាន់ៗ​ដែល​តម្រូវ​​ឲ្យ​មាន​ គឺ​មាន​ចំនួន​ ៤ ដោយ​រួម​មាន​៖

១) អត្តសញ្ញាណប័ណ្ណ

២) រូប​ថត​ ៤ គុណ ៦ មាន​ផ្ទៃ​ Background ពណ៌​ស​ចំនួន​ ៤ សន្លឹក

៣) វិញ្ញាបនបត្រ​បញ្ជាក់​ការ​​សិក្សា​ពី​សាលា​បង្រៀន​បើកបរ​រថយន្ត​ (ចំពោះ​ប័ណ្ណ​បើកបរ​យានយន្ត​ប្រភេទ​ គ ឃ និង ង)

៤) វិញ្ញាបនបត្រ​​បញ្ជាក់​កាយសម្បទា

ចំពោះ​វិញ្ញាបនបត្រ​​បញ្ជាក់​កាយសម្បទា​ អាច​រក​ធ្វើ​បាន​នៅ​មណ្ឌល​ផ្ដល់​សេវាកម្ម​ប្ដូរ និង ពន្យារ​ប័ណ្ណ​បើកបរ​នៅ​ផ្សារ​ទំនើប​អ៊ីអន ឬ នៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​។

​​សម្រាប់​តម្លៃ​នៃ​ប័ណ្ណ​បើកបរ​វិញ​មាន​ដូច​ខាង​ក្រោម៖

១. ប័ណ្ណ​បើកបរ​ប្រភេទ​ “ក” មាន​តម្លៃ​ ៣០ ០០០ រៀល​

២. ប័ណ្ណ​បើកបរ​ប្រភេទ​ “ខ” មាន​តម្លៃ​ ៩០ ០០០ រៀល

៣. ប័ណ្ណ​បើកបរ​ប្រភេទ​ “គ” មាន​តម្លៃ​ ៩៥ ០០០ រៀល

៤. ប័ណ្ណ​បើកបរ​ប្រភេទ​ “ឃ” មាន​តម្លៃ​ ៩៥ ០០០ រៀល

៥. ប័ណ្ណ​បើកបរ​ប្រភេទ​ “ង” មាន​តម្លៃ​ ១០០ ០០០ រៀល

​ប្រសិន​បើ​ចង់​ដាក់​ពាក្យ​ស្នើសុំ​ប្រឡង​យក​ប័ណ្ណ​បើកបរ​យានយន្ត​ អាច​ចូល​ទៅ​កាន់​វិបសាយ​ https://driverlicense.mpwt.gov.kh​

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ autobodia