ចម្លែក! បុរសម្នាក់ស្លាប់រហូតដល់ ៩ដង ដោយសារបេះដូងលែងដើរ តែនៅមិនស្លាប់ទៀត

បុរសម្នាក់មកពីអូស្ត្រាលី ហើយកំពុងរស់នៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានបង្ហើបប្រាប់ពីជីវិតរបស់គាត់ដែលធ្លាប់ស្លាប់៩ដង ដោយសារបញ្ហាសុខភាពដែលធ្វើឱ្យបេះដូងគាត់ឈប់ដើរជាញឹកញាប់។

លោក Jamie Poole ដែលបច្ចុប្បន្នមានអាយុ ២៩ ឆ្នាំ ឧស្សាហ៍ខ្សោយបេះដូងតាំងពីអាយុ ២០ ឆ្នាំមកម្ល៉េះ ហើយជាមនុស្សសំណាងដែលអាចរស់បាន ថ្វីបើបេះដូងចុះខ្សោយដោយសារមានជំងឺរីកសាច់ដុំបេះដូងធំជ្រុល ប៉ុន្តែគ្រូពេទ្យបាននិយាយថា បេះដូងនេះអាចដើរបានយ៉ាងច្រើន ៥ ឆ្នាំទៀតប៉ុណ្ណោះ។

បុរសដែលធ្លាប់ស្លាប់៩ដង

ដោយសារតែរឿងនេះបានកើតឡើងញឹកញាប់ពេករហូតដល់បងប្អូនសាច់ញាតិស៊ាំទៅហើយ ទើបមានពេលមួយម្តាយរបស់បុរសពេញវ័យរូបនេះបានទូរសព្ទមកសួរថា “អាទិត្យនេះមានស្លាប់ទៀតនៅ?” នៅពេលដែលគេកំពុងសប្បាយដើរលេងឱ្យអស់ចិត្ត ថ្វីបើមានកើតជំងឺដ៏គ្រោះថ្នាក់ក៏ដោយ។

ចំពោះរូបគេ ជណ្តើរជាសត្រូវស្លាប់រស់ ខណៈគ្រូពេទ្យបានណែនាំឱ្យចៀសវាងការហាត់ប្រាណ ប៉ុន្តែគេបានធ្វើដំណើរជុំវិញពិភពលោក និងកំពុងជិះស្គីលើទឹកកកលើភ្នំអាល់ទៅវិញ។

គួរបញ្ជាក់ថា ជំងឺនេះប៉ះពាល់លើមនុស្សម្នាក់ក្នុងចំណោម ៥,០០០ នាក់ដែលខ្សោយបេះដូង។ វាខុសពីជំងឺគាំងបេះដូងត្រង់ថា “ជំងឺគាំងបេះដូងបណ្តាលមកពីឈាមរត់មិនដល់បេះដូង ព្រោះត្រូវបានរាំងស្ទះ ខណៈខ្សោយបេះដូងគឺឈាមរត់ទៅដល់បេះដូង ប៉ុន្តែវាមិនអាចច្របាច់ឈាមឱ្យរត់ចេញមកបាន” ដែលនៅពេលខ្លះអាចបង្កឱ្យហត់ល្ហិតល្ហៃ (ស្លឈាម) រហូតដល់ស្លាប់។ ចំពោះអ្នកជំងឺខ្លះអាចរស់បាន និងមិនប៉ះពាល់ធ្ងន់ធ្ងរទេ ប៉ុន្តែលោក Poole បានប្រាប់ថាវាមានភាពស្មុគស្មាញ ហើយងាយនឹងស្លាប់ណាស់។

លោក​ Poole នៅភ្នំអាល់

ទោះយ៉ាងណា ពេលនេះលោកបានដាក់ឧបករណ៍អេឡិចត្រូនិក ICD ក្នុងខ្លួនប្រាណ ដែលអាចឱ្យបេះដូងដើរឡើងវិញដោយស្វ័យប្រវត្តិ រាល់ពេលវាឈប់ដើរម្តងៗ។

ខាងក្រោមនេះជាកាលបរិច្ឆេទ ដែលបេះដូងគាត់ឈប់ដើរ៖

១) ខែតុលា ២០០៩៖ ខ្សោយបេះដូងដំបូងនៅអាយុ ២០ ឆ្នាំ ហើយគ្រូពេទ្យឆក់ ៤៥ នាទី ទើបដើរឡើងវិញ ប៉ុន្តែអត់ដឹងខ្លួនរយៈពេលមួយសប្តាហ៍។

២) ខែកុម្ភៈ ២០១១៖ កើតឡើងនៅផ្ទះជីដូនមួយ ដោយវិលមុខដួលសន្លប់ ហើយពេលដឹងខ្លួន ស្មានថាយល់សប្តិ។

៣) ឧសភា ២០១៣៖ ពេលដើរទៅធ្វើការនៅក្រុងឡុងដ៍ ក៏ដួលសន្លប់តាមផ្លូវ។

៤) ឧសភា ២០១៣៖ មួយសប្តាហ៍ក្រោយលើកទី៣ គាត់ចាំបានថាភ្ញាក់ឡើងនៅជើងជណ្តើរ។

៥) ឧសភា ២០១៣៖ ក្រោយពីងើបបានមួយសន្ទុះក្បែរជើងជណ្តើរ ក៏ខ្សោយដួលគ្រេងម្តងទៀត។

៦) ឧសភា ២០១៣៖ មួយអាទិត្យក្រោយលើកទី៥ បេះដូងគាត់ឈប់ដើរម្តងទៀតពេលទៅធ្វើការ។

ស្នាមវះកាត់ផ្សាំបេះដូង

៧) មិថុនា ២០១៣៖ ថ្ងៃមួយមេឃភ្លៀងពេលសម្រាកបាយថ្ងៃត្រង់ គាត់ក៏រត់ទៅហាងក្បែរនោះ។ ពេលមកកន្លែងធ្វើការវិញ បេះដូងក៏ឈប់ដើរ។ លុះដឹងខ្លួនឡើង មិត្តរួមការងារនៅជុំវិញខ្លួន។

៨) សីហា ២០១៥៖ បេះដូងឈប់ដើរក្នុងព្រលានយន្តហោះមួយនៅអូស្ត្រាលី ហើយពេទ្យត្រូវដោះអាវគាត់ រួចសង្គ្រោះនៅកណ្តាលហ្វូងមនុស្ស ៣០០ នាក់។ វាជាគ្រាដែលគាត់អៀនខ្មាសបំផុតក្នុងជីវិត។

៩) ឧសភា ២០១៧៖ លើម៉ាស៊ីនហាត់ដើរឬរត់ ក្នុងមន្ទីរពេទ្យមួយកន្លែង អំឡុងពេលវាយតម្លៃសុខភាព ដើម្បីត្រៀមវះកាត់ផ្សាំបេះដូង៕

លោក​ Poole នៅក្រុងឡុងដ៍

លោក​ Poole នៅក្រុងញូវយ៉ក

លោក​ Poole នៅមន្ទីរពេទ្យ

លោក​ Poole នៅទីតាំង Stonehenge

លោក​ Poole នៅក្រុងរ៉ូម

លោក​ Poole នៅមន្ទីរពេទ្យ

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload