អុញនោះ!​ ម៉ៃ សុគន្ធ កោរសក់ក្នុងឱកាសភ្ជុំបិណ្ឌ ហើយពោលពាក្យមួយឃ្លាទៀត

រំលេចពីក្រោយរឿងរ៉ាវតារាចម្រៀងកំពូលទើសទាល់លោក ម៉ៃ សុគន្ធ ដែលជារឿយៗតែងតែរិះគន់ទៅនឹងតារារួមសិល្បៈជាមួយគ្នា ស្រាប់តែពេលនេះផងដែរ តារាកំពូលទើសរូបនេះ បានធ្វើរឿងមួយឲ្យមហាជននៅលើបណ្ដាញទំនាក់ទំនងសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង។

ដោយរូបភាពមួយសន្លឹក របស់តារាចម្រៀងកំពូលទើសទាល់ ម៉ៃ សុគន្ធ បានកោសក់ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ អមជាមួយពាក្យពេចន៍ ដែល បង្ហាញបែបនេះថា«អ្នកមិនទាន់យល់ពីខ្ញុំ(ម៉ៃ សុគន្ធ)ច្បាស់ បើអ្នកយល់ ធាតុពិតគ្មានអ្វីដែលខាតបង់នោះទេ ឈ្លោះគ្នាជាមិត្ត មិនមែនឈ្លោះគ្នាជាសត្រូវទេ»៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ dara-news