ភ្ញាក់ផ្អើលខ្លាំង! មេប៉ូលីសបារាំង Interpol បានបាត់ខ្លួនដោយអាថ៌កំបាំងនៅប្រទេសចិន

ប៉ូលិសបារាំង បានបើកការស៉ើបអង្កេតខ្វែងដៃខ្វែងជើង ទៅលើការបាត់ខ្លួនយ៉ាងអាថ៌កំបាំងរបស់លោក Meng Hongwei ​ដែលជាប្រធានស្ថាប័នប៉ូលិសអន្តរ​ជាតិ ហៅថា Interpol ដែលមានមូលដ្ឋាននៅក្នុងប្រទេសបារាំង។ នេះបើតាមការដកស្រង់​ការ​ផ្សាយ​ចេញ​ពី​សារ​ព័ត៌​មាន Channel News Asia នាពេលថ្មីៗនេះ។

បើតាមការរាយការណ៍ពីភរិយារបស់លោក មេប៉ូលិសអន្តរជាតិវ័យ៦៤ឆ្នាំរូបនេះ បានបាត់ខ្លួនក៏ដូចជាដំណឹង ចាប់តាំងតែពីរូបលោក​បានធ្វើដំណើរទៅកាន់ប្រទេសចិន ដែលជាប្រទេសកំណើតរបស់លោក កាលពីសប្តាហ៍មុន។ បច្ចុប្បន្នលោក Meng មានទីលំនៅ​ជាមួយភរិយានិងកូន នៅក្នុង​ទីក្រុង​លីយ៉ុង​ នៃប្រទេសបារាំង។

គួរជម្រាបថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ លោក Meng Hongwei បានឡើងជាប្រធានប៉ូលិស Interpol ដែលជាស្ថាប័ន​មានតួនាទី​ជួយ​​រៀបចំកិច្ចសហប្រតិបត្តិការក្នុងការស៉ើបអង្កេតរវាងកម្លាំងប៉ូលិស​អន្តរជាតិ ហើយលោកត្រូវកាន់មុខតំណែងនេះរហូតដល់ឆ្នាំ២០២០៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ freshnewsasia