ទឹកចិត្តប្រពៃ! ព្រះសង្ឃគង់នៅវត្តបទុមវតី យកចង្ហាន់ទៅជូនដល់ចាស់ៗនៅពេទ្យគន្ធបុប្ផា

ឱកាសរដូវបុណ្យកាន់បិណ្ឌ ស្របពេលដែលពុទ្ធបរិស័ទបានយកចង្ហាន់ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្ត បទុមវតីរាជវរារាម យ៉ាងសំបូរពោរពាសនោះ ក្រោយពីឆាន់បបរព្រឹករួច ព្រះសង្ឃក៏បានធ្វើការចែករំលែកនូវបបរទៅដល់ញោមៗដែលបាននាំកូនៗមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។

ជាការបង្ហាញឱ្យឃើញពីស្មារតី និង វប្បធម៌ចេះចែករំលែករបស់ខ្មែរយើង ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា ព្រោះថាក្នុងថ្ងៃបុណ្យកាន់បិណ្ឌពុទ្ធបរិស័ទបាននាំយកចង្ហាន់ទៅប្រគេនព្រះសង្ឃច្រើនពោរពាស ដូច្នេះជៀសវាងការចាក់ចោលខ្ជះខ្ជាយនោះ ទើបព្រះសង្ឃគង់នៅវត្ត បទុមវតីរាជវរារាម ដែលនៅមិនឆ្ងាយប៉ុន្មានពីមន្ទីរពេទ្យគន្ធបុប្ផា បន្ទាប់ពីបានឆាន់បបរពេលព្រឹករួច ក៏បានយកបបរទៅចែកជូនដល់ ញោមៗដែលបាននាំកូនៗមកសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា នោះ។ ជាទានដ៏ប្រសើរ ដែលអាចនិយាយបានថា ជាមួយនឹងការធ្វើបុណ្យក៏មានការធ្វើទានផងដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmersabaypost