ម្ចាស់បទ “អ្នកណាកែចិត្តបង?” ត្រូវគេរិះគន់ថា “ជាក្រពើវង្វេងបឹង” នាងឆ្លើយតបវិញថា ……….

អតីតបេក្ខនារីក្នុងកម្មវិធី «Cambodian Idol» រដូវកាលទី កញ្ញា ញឹម សួនសោភាទេពី ក្រោយពីចេញចម្រៀងមានចំណងជើងថា «អ្នកណាកែចិត្តបង?»ទទួលបានការគាំទ្រខ្លាំង ស្រាប់តែថ្មីៗនេះបែរជាទទួលមានអ្ន​ក​ខ្លះរងនូវមន្ទិលសង្ស័យទៅវិញ។

ខណៈ ប្រភពទម្លាយចេញពី ផលិតកម្ម Zone បង្ហើបឲ្យដឹងថា «នាងជាប្រភេ​ទ​មនុស្ស «ក្រពើវង្វេងបឹង» ព្រោះតែមិនបានដឹកគុណ មនុស្សដែលជួយឲ្យនាងល្បីដល់សព្វថ្ងៃ»។

ភ្លាមៗនោះតារាស្រីល្បីបទ«អ្នកណាកែចិត្តបង?»រូបនេះក៏បញ្ចេញសារប្រតិកម្មភ្លាម ដោយនាងបានស៊ែនូវព័ត៌​មា​ន​មួយរួចភ្ជាប់ជាមួយពាក្យអះអាងថា«សុំទោសផង នាងខ្ញុំ សោភាទេពី សូមអះអាងថា ក្នុងពេលបច្ចុប្បន្ននេះខ្ញុំមិនបានចូលផលិតកម្មzoneនេះទេចា៎! សូមបងសារពត៌មានមេត្តាជួយសំរួលកែពាក្យពេចន៏ក្នុងអត្ថបទនេះផង !ខ្ញុំជាម្ចាស់បទនាក់ណាកែចិត្តបងពិតប្រាកដមែន តែមិនបានចូលក្នុងផលិតកម្មនេះទេ!»។

ដោយឃើញការបកស្រាយរបស់តារាស្រីរូបនេះ បណ្ដាអ្នកគាំទ្ររក៏នាំគ្នាលើកឡើងស្រដៀងគ្នាថា«ទំនងជានាងខ្លាចបាក់កាលីព ឬធ្លា​ក់តម្លៃខ្លួនហើយមើលទៅ»៕

 

ដកស្រង់ដោយ​៖ លោក ប៊ុត ហេង

ប្រភព៖ dara-news