ព្រះចន្ទរាជា​ (១៥១៦-១៥៦៦) ជាព្រះមហាក្សត្រដ៏ខ្លាំងក្លាទី២ បន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៧

ស្តេច​កន មាន​អាយុ ២៩ ឆ្នាំ បាន​ឡើង​គ្រង​រាជ្យ​មាន​នាម ព្រះ​ស្រី​ជេដ្ឋា​ធិ​រាជ​រាមា​ធិបតី។ ទ្រង់​បាន​លើក​រាជ​ធានី​មក​តាំង​នៅ ចន្លក់​ដូន​តី (បាន ៥ ខែ) រួច​លើក​មក​តាំង​នៅ​ភូមិ​ស្រឡប់ ជា​ទល់​ដែន ខេត្ត​ត្បូង​ភ្នំ និង​បា​ភ្នំ រាជ​ធានី​ថ្មី​នេះ​មាន​ឈ្មោះ​ថា ក្រុង​ស្រឡប់​ពិ​ជ័យ​ព្រៃ​នគរ។ព្រះ​ចន្ទ​រាជា ជា​ព្រះ​អនុជ ព្រះ​ស្រី​សុគន្ធ​បទ ជាមួយ​ព្រះរាជ​វង្សា​នុវង្ស បាន​ភៀស​ខ្លួន​ទៅ​សុំ​ជ្រក​កោន​នឹង​ស្តេច​ស្រុក​សៀម នៅ​ពេល​ដឹង​ថា ស្តេច​កន ក្បត់។ នៅ​ស្រុក​សៀម​ព្រះ​ចន្ទ​រាជា តែង​តែ​ទៅ​ទាក់​ដំរី យក​ដំរី​ថ្វាយ​ស្តេច​ស្រុក​សៀម។

ពេល​ដឹង​ថា​ព្រះ​រាម បាន​ត្រូវ​បក្ស​ពួក ស្តេច​កន ធ្វើ​គត់​​ហើយ ទ្រង់ក៏​រក​មធ្យោបាយ​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ។ ទ្រង់​បាន​ប្រឌិត​ថា ទៅ​ទាក់​ដំរី​ស នៅ​ប៉ែក​ខាង​កើត​ស្រុក​សៀម។ ដំរី​ស​នោះ​មាន​កម្ពស់ ១០ ហត្ថ (៥ ម៉ែត្រ)។

ព្រះ​ចៅ​សៀម បាន​ព្រម​ឲ្យ​ពល​ចំនួន ៥០០ នាក់ ដំរី​ឆ្នាក់ ៥០ គ្រឿង​សាស្ត្រា​វុធ ស្បៀង​អាហារ និង​ដាវ​អាជ្ញា​សឹក។ ព្រះ​ចន្ទ​រាជា មិន​បាន​ទាក់​ដំរីស​ទេ តែ​បាន​នាំ​ទ័ពចូល​ស្រុក​ខ្មែរ ទៅ​ដល់ បាត់​ដំបង បាន​កែន​ពល ១០០០០ នាក់ ហើយ​លើក​ទ័ពឆ្ពោះ​ទៅ​ពោធិ៍សាត់។ តា​ពេជ្រ ជា​មេ​ទ័ពជំនិត ព្រះ​ចន្ទ​រាជា បាន​វាយ​យក ខេត្ត​ក្រគរ​ខ្លុង​ក្រង។ នៅ​ឆ្នាំ ១៥២៥ ព្រះ​ចន្ទ​រាជា បាន​ចាត់​ឲ្យ​ទៅ​ទិញ​កាំ​ភ្លើង​ ធំ តូច ពី​ប្រទេស​ម៉ា​ឡាយូ ដើម្បី​វាយ​ផ្តាច់​ព្រាត់ទៅទ័ព ព្រះ​ស្រី​ជេដ្ឋា។ ទ័ព​ព្រះចន្ទ​រាជា​ចែក​ជា​ បីផ្លូវ។ ព្រះ​អង្គ ទ្រង់​នាំ​ទ័ព​ទៅ​វាយ​បន្ទាយ​ស្រីសឈរ (ស្រិ​សន្ធរ) ដោយ​ផ្ទាល់​ព្រះ​អង្គ។

ព្រះ​ស្រី​ជេដ្ឋា និង​ចៅហ្វា​កៅ (មន្ត្រី​ក្បត់) ខំ​វាយ​ទម្លុះ​រត់​ចូល​ទៅ​ក្នុង​បន្ទាយ​ស្រឡប់​ពិជ័យ ដែល​ទី​បំផុត បន្ទាប់​ពី​បាន​តស៊ូ បី​ខែមក ទ័ព​ព្រះ​ស្រី​ជេដ្ឋា បាន​ទទួល​បរាជ័យ។ ឯ​ចំណែក ចៅហ្វា​កៅ ក៏​ត្រូវ​គេ​សម្លាប់​នៅ​បន្ទាយ​នោះ​ដែរ។ សង្គ្រាម​ក្នុង​ស្រុក មាន​រយៈ​ពេល ៩ ឆ្នាំ (១៥១៦​ – ១៥២៥) បាន​បញ្ចប់​នៅពេល​នោះ។ព្រះ​ចន្ទ​រាជា បាន​ឡើង​គ្រង​រាជ្យ​នៅ​ឆ្នាំ ១៥១៦ មាន​នាម ព្រះចន្ទរាជា ក្រោយ​ពេល​រក​ឃើញ ព្រះ​ខាន់​រាជ្យ លំពែង​ជ័យ និង​គ្រឿង​បច្ចក្សេត្រ។ ព្រះអង្គ មាន​រាជធានីមក​គង់​នៅ​ក្រុងលង្វែក។ រាជ​ធានី​ថ្មី​នេះ ត្រូវ​បាន​កសាង​ប្រហែល ៣ ឆ្នាំ (១៥២៧ – ១៥២៥)។

ពេល​ដែល​ដឹង​ថា ព្រះ​ចន្ទ​រាជា កាន់​អំណាច​ស៊ប់​នៅ ប្រទេស​ខ្មែរហើយ ព្រះចៅ​សៀម​ក៏​បាន​ទាម​ទារ​យក​សួយ​សារ​អាករ​ពី​ស្តេច​ប្រទេស​ខ្មែរ ដែល​ប្រទេស​នេះ ឆ្លាប់​បាន​ផ្តល់​ឲ្យ​តាំង​ពីរាជ្យ ព្រះ​បាទ​ស្រីធម្មរាជា​ទី១ (១៤៨៦ – ១៥០៤)។ ព្រះ​ចន្ទ​រាជា ពុំព្រម។ សៀម​បាន​លើក​ទ័ព​មក​លុក​លុយ ខេត្ត​អង្គរ។ ព្រះ​អង្គ បាន​លើក​ទ័ព​ខ្មែរ​ទៅ​ត​ទល់​នៅ​ត្រង់ ស្ទឹង​អង្គរ ត្រង់​ភូមិ​មួយ​ឈ្មោះ​ថា សៀម​រាប គឺ​ជា​អនុស្សាវរីយ៍​ដែល​ខ្មែរ​បាន​ទទួល​ជោគ​ជ័យ​លើ ទ័ព​សៀម​ឈ្លាន​ពាន។ដើម្បី​ជា​ការ​សង​សឹក នៅ​ឆ្នាំ ១៥៣០ ព្រះ​ចៅ​សៀម បាន​​បញ្ជា ពញាអុង “បុត្រ​ព្រះស្រី​រាជា (១៤៦៩​ – ១៤៨៥) ក្លាយជា​បុត្រ​ធម៌​ព្រះ​ចៅ​សៀម និង​បាន​កាន់​តំណែង​ជា ចៅហ្វាយ​ខេត្ត​សុវណ្ណខាត់លោក” លើក​ទ័ព ៩ ម៉ឺន​នាក់​មក​វាយ​ខ្មែរ​ម្តង​ទៀត។ ព្រះ​ចន្ទ​រាជា បាន​លើក​ទ័ព​ទៅ​តទល់​គ្នា​នៅ ពោធិ៍សាត់។ ទ័ព​សៀម​ជើង​ទឹក ក៏​បាន​ឡើង​គោក​នៅ​ឈូង​សមុទ្រ​សៀម​ដែរ តែ​ត្រូវ​ទ័ព​ខ្មែរ​វាយ​បាក់​រត់​ខ្ចាត់​ខ្ចាយ​ទៅ។

នៅ​សម​រភូមិ​ពោធិ៍សាត់ មេទ័ព​សៀម​បាន​ស្លាប់​អស់​ជា​ច្រើន ក្នុង​នោះ​មាន ពញា​អុង ផង​ដែរ ដោយ​បានត្រូវ​ព្រួញ​ស្លាប់​លើ​ខ្នង​ដំរី។ ឯពល​តាហាន​សៀម​ស្លាប់​អស់​ពាក់​កណ្តាល ដំរីងាប់​អស់​ជា​ច្រើន អាវុធ​យុទ្ធ​ភ័ណ្ឌ ត្រូវ​បាន​រឹប​អូស​យក​យ៉ាង​សន្ធឹក​សន្ធាប់។ ព្រះ​ចន្ទ​រាជា បាន​បញ្ជាឲ្យ​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព ពញា​អុង សាង​ព្រះ​វិហារ​បញ្ចុះ​ធាតុ រួចហើយ​ទ្រង់បាន​យាង​ចូល​បន្ទាយ​លង្វែក​វិញ។

នៅឆ្នាំ ១៥៣១ ព្រះ​ចន្ទ​រាជា​បាន​លើក​ទ័ព​ទៅ​រំដោះ​អាណា​ខេត្ត​ខាង​លិច ដែល​បាន​បាត់​បង់​ក្នុង​រាជ្យ​មុនៗ ទ្រង់​បាន​រំដោះ​យក​ខេត្ត បស្ចឹម​បុរី មក​វិញ។​ចាប់ពីឆ្នាំ ១៥៥៦ ស្តេច​ភូមា នាម បាយិណោង បាន​លើក​ទ័ព​មក​វាយ​សៀម ដណ្តើម​យក​បាន​រាជ​ធានី អយុធ្យា នៅឆ្នាំ ១៥៦៤។ ឆ្លៀត​ពេល​នោះ ព្រះ​ចន្ទ​រាជា បាន​លើក​ទ័ព​វាយ​សៀម​នៅ​ឆ្នាំ ១៥៥៧ រំដោះ​យក​ខេត្ត ចន្ទបុរី និង​ខេត្ត​ផ្សេង​នៅ​ជិតៗ​នោះ។ ខ្មែរ​បាន​លើក​ទ័ព​វាយ​សៀម​ពីរ​លើក​ទៀត គឺ​នៅ​ឆ្នាំ ១៥៥៩ និង ១៥៦២ ហើយ​ចាប់​បាន​សៀម​ជា​ឈ្លើយ​សង្គ្រាម​ជាច្រើន នាំ​មកស្រុក​ខ្មែរ។ ព្រះ​ចន្ទ​រាជា បាន​តាំង​ស្តេច​ត្រាញ់ ៥ អង្គរ ជា​ចៅ​ហ្វាយខេត្ត គឺចៅ​ហ្វាយ​ខេត្ត​អា​សន្ទុក ១ ខេត្ត​ពោធិ៍​សាត់ ១ ខេត្ត​ត្បូង​ឃ្មុំ ១ ខេត្តបាភ្នំ ១ ខេត្ត​ទ្រាំង ១។ ទ្រង់​បាន​សោយ​ទី​វង្គត់​នៅ​ក្រុង​លង្វែក នៅ​ឆ្នាំ ១៥៦៦ ព្រះ​អដ្ឋិធាតុ តំកល់​នៅ​លើ​ភ្នំ ព្រះ​រាជា​ទ្រព្យ សព្វថ្ងៃ។នេះគឺជាព្រះបរមរូបព្រះបាទចន្ទរាជាដែលគេបានសូនឡើង។

ព្រះអង្គចន្ទ ទ្រង់ជាមហាវីវៈក្សត្រដ៏ខ្លាំងក្លាទី២បន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៧។ទ្រង់បានធ្វើឱ្យប្រទេសខ្មែរ ក្លាយជាប្រទេសដ៏រុងរឿងជាថ្មីម្តងទៀត បន្ទាប់ពីការធ្លាក់ចុះខ្សោយ ក្រោយសម័យអង្គរ! ទ្រង់បានកសាងបន្ទាយលង្វែក ដែលជាបន្ទាយដ៏រឹងមាំបំផុតសម្រាប់ការពារប្រទេសយើង…ព្រះបាទចន្ទរាជា (ឆ្នាំគ្រងរាជ្យ៖ ១៥១៦-១៥៦៦) ឬពញាចន្ទ ជាបុត្រ ធម្មរាជា និងជាព្រះអនុជពៅរបស់ព្រះបាទស្រីសុគន្ធបទ។ឆ្នាំ១៥២៦ ព្រះបាទចន្ទរាជា បានច្បាំងឈ្នះ. ស្ដេចកន “រាស្ត្រជ្រែកធ្វើស្ដេច” ហើ្យបានកាត់ក្បាល សម្ដេចកន យទៅដោតនី ត្រលប់ពិជ័យ។ព្រះអង្គចន្ទរាជា បានឡើងគង់លើរាជបល្ល័ង្គបាំងដោយក្លស់ នៅក្នុងគ្រិស្តសករាជ ១៥១៦ ត្រូវនឹងមហាសករាជ ១៤៣៨ ចុល្លសករាជ៨៧៨ គឺថ្ងៃច័ន្ទ ១៥រោជ ខែផល្គុន ឆ្នាំជូតអដ្ឋស័ក ដោយទ្រង់ទទួលព្រះឋានៈ ជាព្រះរាជាមិនទាន់អភិសេក ថាសម្តេចព្រះបរមនាថច័ន្ទរាជាធិរាជ ស្រីជ័យចេស្តា មហាក្រសត្រ អង្គម្ចាស់ក្រុងកម្ពុជា។

ចាប់ពីឆ្នាំ១៥២៧ ព្រះបាទចន្ទរាជាបានឲ្យគេសាងសង់បន្ទាយលង្វែក។ នៅឆ្នាំ១៥២៩ ព្រះអង្គយាងទគង់នៅបន្ទាយលង្វែក ហើយលង្វែកក៏ក្លាយជារាជធានីខ្មែររហូតដល់ចុងសតវត្សទី១៦។ព្រះបាទចន្ទរាជា ជាស្ដេចសឹកសង្គ្រាមក៏ល្បីល្បាញមួយអង្គក្នុងសតវត្សទី១៦ ព្រោះព្រះអង្គបានរំដោះទឹកដីខ្មែរមកវិញរហូតដល់ក្រុងអយុធ្យា។ព្រះធាតុរបស់ព្រះអង្គចន័្ទរាជា បានយកមកតំកល់ទុកនៅចេតិយនាភ្នំឧត្តុង្គ!

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ topnews4khmer