តារាល្បី​ និងព្រះសង្ឃខ្មែរសុរិន្ទ ៣រូប ប្រឹងប្រែងថែរក្សាភាសា និងប្រពៃណីខ្មែរ នៅទឹកដីថៃខ្លាំងណាស់

ព្រះសង្ឃព្រះនាម លោកតា ស៊ុច លោក ខុង ឃុយ និងអ្នកនាង ចេន សាយចៃ ទាំង៣អង្គ/នាក់ មានស្រុកកំណើតនៅខេត្តសុរិន្ទ ប្រទេសថៃ ពួកគាត់ទាំង៣បានប្រឹងប្រែងច្រើនណាស់ក្នុងការរក្សានូវភាសាខ្មែរ បទចម្រៀងខ្មែរ ប្រពៃណីខ្មែរ អោយស្ថិតថេរនៅលើទឹកដីសុរិន្ទ ខ្លាចកូនខ្មែរជំនាន់ក្រោយដែលកើតនៅទីនោះបំភ្លេចភាសាខ្មែរ ចូលចិត្តនិយាយថៃច្រើនជាងនិយាយខ្មែរ។

ព្រះសង្ឃព្រះនាម លោកតា ស៊ុច លោក ខុង ឃុយ និងអ្នកនាង ចេន សាយចៃ

ខ្ញុំករុណាក៏ធ្លាប់ជួបអ្នកទាំង៣ផ្ទាល់ផងដែរ ទោះជាពាក្យពេជ្រភាសាខ្មែរត្រង់កន្លែងខ្លះគាត់និយាយមិនច្បាស់ ពាក្យខ្លះគាត់មិនចេះ តែគាត់ព្យាយាមនិយាយ ព្យាយាមរក្សាភាសាដើមអោយគង់វង្សនៅលើទឹកដីសុរិន លោកតា ស៑ុច លោកបានព្យាយាមស្នើទៅរដ្ឋាភិបាលថៃដើម្បីបង្កើតវិទ្យុផ្សាយជាភាសាខ្មែរនៅខេត្តសុរិន ដំបូងថៃគេមិនព្រមទេ តែព្រះអង្គព្យាយាមតស៊ូពន្យល់គេ រហូតរដ្ឋាភិបាលថៃគេព្រមអោយបង្កើត ។

អ្នកនាង ចេន សាយចៃ

តើបងប្អូនទាំងអស់គ្នាយល់ថា រដ្ឋាភិបាលខ្មែរយើងគួរតែផ្តល់ប័ណ្ណសរសើរលើកទឹកចិត្តដល់ពួកគាត់ដែរឬទេ? សម្រាប់ខ្ញុំករុណាគឺពិតសមណាស់ បើគ្មានការថែរក្សាការពារភាសាខ្មែរទេ ម៉្លេះយុវជនក្រោយៗនៅសុរិន្ទប្រហែលជាមិនចេះភាសាដើមឡើយ។

លោក ខុង ឃុយ និងអ្នកនាង ចេន សាយចៃ

នេះជាការប្រកាសរបស់ អាចារ្យធំ នគររាជ

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmertoday