ពិតជាមិនធម្មតា! បុរសខ្មែរម្នាក់ បានឆ្លាក់ក្រដាសប្រាក់ ១០ម៉ឺនរៀលខ្មែរពីឈើទៀត (វីដេអូ)

លោក រុង រឿន អាយុ ៣៨ឆ្នាំ មានមុខរបរជាជាងចម្លាក់ឈើ នៅសាលាមធ្យមវិចិត្រសិល្បៈ ធ្វើឱ្យគេស្ញប់ស្ញែងនៃទេព្យកោសល្យឆ្លាក់ក្រដាសប្រាក់ ១០ម៉ឺនរៀលពីផ្ទាំងឈើ ក្នុងស្តង់ពិពណ៌ទិវាឈើពិភពលោក។ សូមបញ្ជាក់ថា លោកចំណាយពេល ១ខែ ដើម្បីឆ្លាក់ក្រដាសប្រាក់នេះឱ្យរួចរាល់ ហើយឈ្នួលជាងតម្លៃ ១,៥០០ដុល្លារក្នុងមួយផ្ទាំង។

រីឯរូបផ្សេងៗទៀត ដែលធ្វើពីចម្លាក់ឈើវិញដូចជា រូបអង្គរវត្ត និងបាយ័ន ក្នុងតម្លៃ១ម៉ែត្រការ៉េ ១ពាន់ដុល្លារឯណោះ ដែលមានរយៈពេលមធ្យម ៥ខែ ទៀបធ្វើរួចរាល់។

លោក រុង រឿន បានបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យលោកឆ្លាក់រូបក្រដាសប្រាក់ ១០ម៉ឺនរៀលនេះ គឺដើម្បីបង្ហាញពីរូបិយប័ណ្ណជាតិ និងស្នាដៃដ៏វិចិត្ររបស់វិចិត្រករខ្មែរដល់ពិភពលោកឱ្យបានដឹងផងដែរ៕

តោះមកទស្សនាវីដេអូនៃផ្ទាំងឈើក្រដាសប្រាក់ ១០មឺុនរៀលទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kohsantepheapdaily