ទីបំផុត រថយន្ត Ford ស៊េរី ២០១៨ នឹងនាំទៅលក់នៅវៀតណាមខែនេះហើយ រីឯពន្ធវិញ 0%

ផ្អែក​តាម​អ្នក​តំណាង​ក្រុមហ៊ុន​ Ford ប្រចាំ​ប្រទេស​វៀតណាម​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ Ford Ranger Raptor ស៊េរី​ឆ្នាំ​ ២០១៨ នឹង​បង្ហាញ​មុខ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​នៅ​វៀតណាម​ ក្នុងខែនេះ។

រថយន្ត​ Pickup មុខ​កាច​នេះ​ដែរ​ ​នឹង​​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​វៀតណាម​​ក្នុង​​​ខែ​មករា​ ឆ្នាំ​ ២០១៩ ជា​មួយ​តម្លៃ​ជាង​ ៥៦ ០០០ ដុល្លារ តែ​ប៉ុណ្ណោះ។ គួរ​ដឹង​ថា​ Ranger Raptor ស៊េរី​ឆ្នាំ​ ២០១៨ ដែល​លក់​នៅ​ប្រទេស​ថៃ​ មាន​តម្លៃ​​ខ្ទង់​ ៥២ ០០០ ដុល្លារ។

Ford Ranger Raptor ដែល​ត្រៀម​លក់​នៅ​វៀតណាម​ គឺ​ផលិត​នៅ​ប្រទេស​ថៃ​ ដោយ​មិន​មាន​ការ​យក​ពន្ធ​លើ​ការ​នាំ​ចូល​នោះ​ទេ។ រថយន្ត​នេះ​ប្រើ​ប្រាស់​ម៉ាស៊ីន​​ម៉ាស៊ូត ៤ ស៊ីឡាំង​ ចំណុះ​ ២,០ លីត្រ​, មាន​ប្រអប់​លេខ​អូតូ​ ១០ វគ្គ និង​មាន​ប្រភេទ​បើកបរ​ចំនួន​ ៦ ប្រភេទ។

រថយន្ត​នេះ​ក៏​មាន​ប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​បូម​ Fox Racing Shox ដែល​អាច​សម្រប​សម្រួល​​កម្ពស់​ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង​នៃ​ផ្លូវ​ ផ្ដល់​ជូន​ការ​បើកបរ​ដ៏​ប្រសើរ​ជា​ពិសេស​ការ​បើកបរ​លើ​ផ្លូវ​ពិបាក​ Off-Road៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ autobodia