ញាក់សាច់! គង់ ចាន់ស្រីមុំ ទើបទទួលកាដូឡានមួយគ្រឿងពីស្វាមី រីឯតម្លៃវិញមិនធម្មតា

ថ្មីៗ​នេះ​តារា​​សម្ដែង​ស្រី​ គង់ ចាន់ស្រីមុំ ទើប​ទទួល​បាន​អំណោយ​ថ្មី​ពី​ស្វាមី​របស់​ខ្លួន ដែល​ជា​កូន​រថយន្ត​មួយ​គ្រឿង​ មាន​រូបរាង​គួរ​ឲ្យ​ស្រឡាញ់ និង​មាន​ពណ៌​ទាក់​ភ្នែក​ខ្លាំង​បំផុត។

រថយន្ត​មួយ​គ្រឿង​នេះ​គឺ​ជា​ម៉ូដែល​ Daihatsu Copen Robe ស៊េរី​ឆ្នាំ ២០១៤ ជា​ម៉ាក​រថយន្ត​របស់​ប្រទេស​ជប៉ុន។ ត្បិត​ថា​ជា​កូន​រថយន្ត​មែន​ប៉ុន្តែ​មាន​លក្ខណៈ​ពិសេសៗ​មួយ​ចំនួន​ដូច​ជា​អាច​បើក​ដំបូល​បាន, មាន​បំពាក់​ដោយ​ភ្លើង LED, ផ្នែក​ខាង​ក្នុង​មាន​អេក្រង់​បញ្ជា​ដោយ​ការ​ Touch, ប្រើ​ប្រាស់​ Smart Key និង​ចង្កូត​អេឡិចត្រូនិក​ងាយ​ស្រួល​បត់។

រថយន្ត​ Copen Robe នេះ​ប្រើ​ប្រាស់​ម៉ាស៊ីន​ចំណុះ ៦៦០ សេសេ​ ​តែ​ជា​ប្រភេទ Turbocharged អាច​ផលិត​កម្លាំង​បាន​ ៦៣ សេះ។ ដោយ​សារ​ម៉ាស៊ីន​តូច​ និង​មាន​ទម្ងន់​ស្រាល​ត្រឹម​ ៨៥០ គីឡូក្រាម​ទៀត​នោះ ជួយ​ឲ្យ​រថយន្ត​សន្សំសំចៃ​ប្រេង​សាំង​បាន​ល្អ ដោយ​ ១០០ គីឡូម៉ែត្រ​ស៊ី​ខ្ទង់ ៥ លីត្រ​ប៉ុណ្ណោះ។

​​​​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​ជប៉ុន​ កូន​រថយន្ត​​ដ៏​ខ្ជូត​នេះ​មាន​តម្លៃ​​ចន្លោះ​ពី​ប្រមាណ​ ១២ ០០០ ដុល្លារ​ ដល់​ប្រមាណ​ ១៦ ០០០ ដុល្លារ អាស្រ័យ​លើ​ស្ថានភាព​នៃ​រថយន្ត។ ចំណែក​នៅ​កម្ពុជា​វិញ​​ហាង​លក់​បាន​កំណត់​តម្លៃ​ខ្ទង់ ៣ ម៉ឺន​ដុល្លារ៕

តោះមកទស្សនាវីដេអូឡានរបស់ គង់ ចាន់ស្រីមុំ ទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ autobodia