ប្រទះឃើញសត្វអំណើកធំបំផុតក្នុងលោក ទម្ងន់ ៩០៧Kg ឡើងលើគោក (វីដេអូ)
ថ្មីៗនេះក្រុមភ្ញៀវទេសចរមួយពិតជាព្រឺព្រួច និងស្រឡាំងកាំង ក្រោយពេលប្រទះឃើញសភាវៈសមុទ្រដ៏ធំកំពុងចលនាគើមៗនៅឆ្នេរ។ វាគឺជាអម្បូរអណ្តើកធំបំផុតលើភពផែនដី និងមានលក្ខណៈខុសប្លែកពីកន្ធាយទឹកសាប និងកន្ធាយសមុទ្រ (ទឹកប្រៃ) ព្រោះទំហំរបស់ពួកវា។
វាគឺជាសត្វអណ្តើកស្បែក (ឈ្មោះវិទ្យាសាស្ត្រ Dermochelys coriacea) -ជាអម្បូរល្មូនធំលំដាប់ទី៣ បន្ទាប់ពីក្រពើ។ វាមានបណ្តោយដល់ទៅជិត ២ម៉ែត្រ ហើយទម្ងន់ធំបំផុតប្រមាណ ៩០៧kg។
ពេលឃើញមនុស្សវាប្រឹងប្រើជើងរបស់វាដែលស្រដៀងនឹងច្រវ៉ា កាយចលនាទៅមុខចុះសមុទ្រវិញ។ តាមអ្នកជំនាញការនោះ វាឡើងគោកដើម្បីកាយខ្សាច់បង្កើតសម្បុកទម្លាក់ពងនារដូវបន្តពូជ។
ធម្មតាអណ្តើតត្រូវលូតលាស់ពី ១០-១៥ឆ្នាំ ទើប “ពេញវ័យ” ហើយអាយុជាមធ្យមរបស់វាគឺប្រមាណ ១០០ឆ្នាំ (១សតវត្សរ៍)។ បច្ចុប្បន្នវាគឺជាអម្បូរសត្វដ៏កម្រ ដែលនៅសេសសល់។ វាក៏ជា “ជនរងគ្រោះ” កំពុងប្រឈមនឹងការដាច់ពូជព្រោះបរិស្ថានសមុទ្រសម្បូរទៅដោយសំរាមប្លាស្ទិករបស់មនុស្ស៕
តោះមកទស្សនាវីដេអូទាំងអស់គ្នា៖
ដកស្រង់ដោយ៖ លោក ប៊ុត ហេង
ប្រភព៖ cen