ប្រយ័ត្នស៊យធំ! ក្រសួងមហាផ្ទៃ ប្រកាស មិនឱ្យចុច Like និង Share ក្នុងហ្វេសប៊ុកឡើយ

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួង​មហាផ្ទៃ នៅព្រឹក​ថ្ងៃទី១២​កក្កដានេះ បាន​ក្រើនរំឭក​ដល់​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឲ្យ​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​ផ្សព្វផ្សាយ ដូចជា​ការ​ឈ្នះ​រង្វាន់​ផ្សេង​ៗតាម ហ្វេសប៊ុក ឬ វេបសាយ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ជៀសវាង​ការ​ចុច Like ឬ Share ព្រោះ​អាច​នាំ​មក​នូវ​ផលវិបាក​ដូចជា ខាតបង់​ពេលវេលា ឬ គេអាច​ប្រមូល​យក​ទិន្នន័យ​របស់​អ្នក ទៅ​ប្រើ​ប្រាស់​ក្នុង​ការ​បោកប្រាស់​ផ្សេងៗ ដូចជា Vishing (ការ​បោកប្រាស់​តាម​រយៈ​ការ​ហៅ​ទូរសព្ទ​ចេញ​) ជាដើម។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បន្ថែម​ថា ការ​ចុច Like ឬ Share មិន​ត្រឹមតែ​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នោះ​ទេ ហើយ​ថែម​ទាំង បង្ហាញ​ថា​ អ្នកប្រើប្រាស់​ទាំងអស់​គ្នា​គាំទ្រ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទាំង​នោះ​ផង​ដែរ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kleykley.sabay