វីដេអូដ៏កម្ររបស់លោក ព្រាប សុវត្ថិ ក្នុងថ្ងៃមង្គលការដ៏ផ្អែមល្ហែម នៅឆ្នាំ១៩៩៧ (វីដេអូ)

ព្រាប សុវតិ្ថ (Preap Sovath) គឺជាអ្នកច្រៀងល្បីម្នាក់ ប្រកបដោយ ប្រជាប្រិយភាពយ៉ាងខ្លាំងក្នុង ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅ ក្រៅប្រទេសផងដែរ​ ក្នុងយុគសម័យនេះ។ លោកថតបទចំរៀងអោយផលិតកម្ម​រស្មីហង្សមាសដែលជាក្រុមហ៊ុនចំរៀងនាំមុខគេនៅកម្ពុជា។

បទចំរៀងរបស់លោកភាគច្រើនចេញជាVCDខារ៉ាអូខេ។ លោកបានរៀបការ​ និងមានកូនចំនួនបីនាក់។ លោកបានសិក្សាផ្នែកសេដ្ឋកិច្ច និងច្បាប់ ហើយបានចាប់ផ្តើមចូលបំរើការនៅ ផលិតកម្មរស្មីហង្សមាស ចាប់តាំងពី ឆ្នាំ១៩៩៧។ តោះមកទស្សនាវីដេអូ និងរូបភាពទាំងអស់គ្នា៖


 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ fanidols