កក្រើកវិស័យសិល្បៈ! កញ្ញា វ៉ាង ស្រីណូ ផ្តល់ប្រាក់១ម៉ឺនដុល្លារ ដើម្បីសាងសង់ ………

តារាសម្ដែងស្រី កញ្ញា វ៉ាង ស្រីណូ បើទោះជានាងហាក់ស្ងាត់ពីការងារសិល្បៈអស់មួយរយៈពេលក៏ដោយក្តី ក៏ប៉ុន្តែរូបនាងនៅតែទទួលការចាប់អារម្មណ៍ជានិច្ច ពីសំណាក់មហាជន ដែលធ្លាប់ជាអ្នកគាំទ្ររបស់រូបនាង។

យ៉ាងណាមិញ អ្វីដែលកាន់តែធ្វើឲ្យមហាជន មានការកោតសរសើរមិនដាច់ពីមាត់ជាងនេះទៅទៀតនោះ គឺថាជារឿយៗ តារាស្រីរូបស្រស់មួយដួងនេះ តែងតែបានបង្ហាញនូវសកម្មភាពមនុស្សធម៌ផ្សេងៗជាច្រើន មិនថាជាមួួយនឹងលោកតាលោកយាយចាស់ៗ ឫក៏ជនក្រីក្រដែលខ្វះខាតខ្លាំងនោះទេ។

ជាក់ស្ដែង ដូចកាលពីពេលថ្មីៗនេះដែរ តារាសម្ដែងស្រី កញ្ញា វ៉ាង ស្រីណូ ក៏បាននាំយកថវិការផ្ទាល់ខ្លួន១ម៉ឺនដុល្លារ ទៅជូនទៅដល់វត្តមួយកន្លែង ដែលកំពុងតែសាងសង់ឡើង ដោយនេះស្ដែងឲ្យឃើញថាតារាស្រីរូបនេះ មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត នោះទេ ប៉ុន្តែនាង ក៏មានទឹកចិត្តដ៏ល្អ គួរឲ្យសរសើរថែមទៀតផងដែរ៕

តោះមកទស្សនារូបភាព វ៉ាង ស្រីណូ ក្នុងវត្តអារាមទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload