ផ្អែមល្ហែមកប់! ចេញពីវត្តភ្លាម ឱក សុគន្ធកញ្ញា ដឹកដៃគូដណ្ដឹងទៅលេងដល់កោះម៉ាល់ឌីវ

ថ្មីៗនេះ កំពូលតារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា កាន់តែមានប្រជាប្រិយភាពខ្លាំងគួរឱ្យកត់សំគាល់ទាំងទីផ្សារសិល្បៈ និងការងារអចលនទ្រព្យ ដោយទទួលបានដំណឺងជាតំណាងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មនៅក្រុមហ៊ុនខុនដូមួយកន្លែងនៅក្រុងភ្នំពេញ។

បើក្រឡេកមើលពីជីវិតឯកជនវិញឃើញថា កញ្ញា បង្ហាញពីភាពផ្អែមល្ហែមខ្លាំងជាមួយគូដណ្តឹងគឹប្អូនប្រុសថៅកែហង្សមាសលោក អ៊ឹង សុខលី។ ជាក់ស្តែង កាលពីប៉ុន្មានកន្លងទៅនេះ ឃើញមានការបង្ហោះរូបភាពទៅវត្តរួមគ្នាជាមួយគូដណ្តឹង និងប្រគេនចង្ហាន់ដល់ព្រះគូ គូ សុភាព នៅរដូវបុណ្យភ្ជុំទៀត។

ឱក សុគន្ធកញ្ញា និងគូដណ្តឹង យកចង្ហាន់ប្រគេនដល់ព្រះគ្រូ គូ សុភាព

ឱក សុគន្ធកញ្ញា និងគូដណ្តឹង យកចង្ហាន់ប្រគេនដល់ព្រះគ្រូ គូ សុភាព

តែអ្វីគួរឱ្យច្រណែនទៀតនោះ កញ្ញា និងគូដណ្តឹង បាននាំគ្នាទៅដើរកម្សាន្តនៅកន្លែងដ៏ល្បីល្បាញមួយកន្លែងគឺ កោះម៉ាល់ឌីវ ប្រកបដោយក្តីសុខបំផុត ហើយអ្នកគាំទ្រជូនពរពួកគេជួបតែសុភមង្គល និងទទួលបានដំណឹងរៀបការឆាប់ៗនេះ៕

តោះមកទស្សនារូបភាពដែលពួកគេទាំងពីរកំពុងកម្សាន្តនៅកោះម៉ាល់ឌីវ៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង