បុរសរូងភ្នំនៅថៃ ទាក់នារីវ័យក្មេងទេសចរយកមកដេកជាច្រើននាក់ ខណៈប៉ូលីស …………..

«បុរសរូងភ្នំ» ដែលកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងប្រទេសថៃ បានកំពុងក្លាយជាប្រធានបទ នៃការស៊ើបអង្កេតរបស់ប៉ូលីសក្នុងតំបន់ហើយ បន្ទាប់ពីរូបភាពលេចធ្លាយ នៅលើបណ្តាញសង្គមបង្ហាញ បុរសរូបនេះត្រូវបានគេសង្ស័យបានកំពុង «កេងប្រវ័ញ្ច…» ជាមួយស្ត្រីទេសចរណ៏លោកខាងលិចជាច្រើននាក់។

មុនទទួលការចាប់អារម្មណ៍នៅលើអ៊ិនធើរណែត ChatupoomLosiri អាយុ៤៨ឆ្នាំ គ្រាន់តែជាបុគ្គលលេង អ៊ីនធើរណែតដ៏សាមញ្ញាម្នាក់ប៉ុណ្ណោះ ដែលត្រូវបានគេស្គាល់កំពុងរស់នៅ ក្នុងរូងភ្នំមួយនៅកោះ FullMoonParty នៃស្រុក KohPhangan ប្រទេសថៃ។ Losiri បានចាប់ផ្តើមធ្វើឲ្យគេកាន់តែចាប់អារម្មណ៍ នៅពេលរូបគាត់បានអះអាងថា រូបគាត់បានធ្វើឲ្យស្ត្រីជនជាតិ រុស្ស៊ីម្នាក់ ចូលចិត្តគាត់ ប៉ុន្តែគាត់បន្ទាប់មក ស្រាប់តែឃើញផុសរូបថតបង្ហាញស្ត្រីផ្សេងៗគ្នា ដេកអាក្រាតកាយនៅលើគ្រែរបស់គាត់នៅថ្ងៃបន្ទាប់មក។

យ៉ាងណាមិញបណ្តារូបថតថ្មីៗនេះរបស់គាត់ ដែលក្នុងនោះគាត់រៀបរាប់អំពីវិធីដែលគាត់អាច «អន្ទង» ស្ត្រីជនជាតិរុស្ស៊ីវ័យក្មេងម្នាក់ ឲ្យទៅកាន់ផ្ទះរបស់គាត់ ត្រូវបានគេរាយការណ៍ឲ្យដឹងថា បានទទួលការចាប់អារម្មណ៍ ពីអាជ្ញាធរក្នុងតំបន់ហើយ។ គាត់បានសរសេរថា «ថ្ងៃនេះខណៈខ្ញុំកំពុងជិះម៉ូតូវិលត្រឡប់ទៅកាន់រូងវិញ ខ្ញុំបានប្រទះឃើញស្ត្រីជនជាតិបរទេសមានរូបឆោងដ៏ស្រស់ស្អាតម្នាក់ ចេញពីចិញ្ចើមផ្លូវម្ខាងទៀត»។ បុរសរូបនេះនៅបានសរសេរឲ្យដឹងទៀតថា «ខ្ញុំបាននិយាយទៅកាន់នាងថា អ្នកនាងបានបង្អាក់ខ្ញុំហើយ ខ្ញុំកំពុងធ្វើដំណើរវិលត្រឡប់ទៅផ្ទះ ប៉ុន្តែដោយសារតែរូបសម្រស់របស់អ្នកនាង ហេតុនេះខ្ញុំត្រូវប្តូរចិត្តរបស់ខ្ញុំតែម្តង។ ខ្ញុំពិតជាចង់និយាយជាមួយអ្នកនាងខ្លាំងណាស់ ដើម្បីចង់ដឹងថាអ្នកនាងមិនត្រឹមស្រស់ស្អាតតែខាងក្រៅប៉ុណ្ណោះទេ តែក៏ល្អទាំងចិត្តគំនិតឬយ៉ាងណាដែរទៅ!!»។

ភ្លាមៗបន្ទាប់ពីបានឃើញបែបនេះ ប៉ូលីសថៃក៏បានចាប់ផ្តើមបើកការស៊ើបអង្កេត ដើម្បីចង់ដឹងថា តើគាត់កំពុងរក្សានូវអ្វីៗគួរឲ្យសង្ស័យឬមានប្រព្រឹត្តអំពើខុសច្បាប់ ណាមួយជាមួយស្ត្រីបរទេស។ ក្រុមអ្នកស៊ើបអង្កេតក្រោយមកបានបញ្ជាក់យ៉ាងច្បាស់ថា បុរសរូបនេះ ពុំបានរំលោភបំពានច្បាប់ណាមួយនោះទេ ហើយបានកត់សម្គាល់ថា ពុំមាននរណាម្នាក់ កំពុងដាក់ពាក្យប្តឹងប្រឆាំងនឹងរូបគាត់នោះដែរ។ ទោះយ៉ាងណាពួកគេបានកត់សម្គាល់ថា ករណីនេះវានៅតែ «មិនជាក់លាក់និងប្រឈមនឹងហានិភ័យកើតឡើង» សម្រាប់ស្ត្រីទាំងនោះចូលទៅក្នុងរូងភ្នំ។

យោងតាម TheSun ស្រុក KohPhangan បានធ្វើការស៊ើបអង្កេតមួយទៅនឹងម្ចាស់ដីនោះ ដើម្បីពិនិត្យថា តើគាត់នៅតែអនុញ្ញាតឲ្យ Losiri បន្តរស់នៅក្នុងតំបន់នេះទៀត ឬស្នើឲ្យគាត់ចាកចេញពីទីនោះ។ លោក KairikKraisong ស្នងការនគរបាលស្រុក KohPhangan ត្រូវបានដកស្រង់សម្តីដោយនិយាយថា «ពុំមានពាក្យបណ្តឹងណាមួយ ត្រូវបានធ្វើឡើងនោះទេ។ ប្រសិនបើមាននោះខាងមន្ត្រីយើងខ្ញុំ នឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងបុរសនេះហើយ»៕

 

ដកស្រង់ដោយ៖ លោក ប៊ុត​ ហេង

ប្រភព៖ khmernews