ល្អណាស់! ឃើញផ្លាកលេខស្អាត ហើយចង់ទិញទុក អាចកម្ម៉ង់តាមអនឡាញបានហើយ

តាម​រយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​​ដាក់​ពាក្យ​ចុះ​បញ្ជី​យានយន្ត​ របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ក្រៅ​ពី​អាច​រើស​ផ្លាក​លេខ​ និង​ចុះ​បញ្ជី​ភ្លាមៗ​ហើយ​នោះ​ គេ​ក៏​អាច​បញ្ជា​ទិញ​​ផ្លាក​លេខ​ណា​មួយ​ទុក​បាន​ ដោយ​មាន​សុពលភាព​រយៈពេល​ ៣០ ថ្ងៃផង​ដែរ។

ខាង​ក្រោម​នេះ​ជា​វិធី​បញ្ជា​ទិញ​ផ្លាក​លេខ​ទុក និងចុះ​បញ្ជី​នា​ពេល​ក្រោយ៖

១) ត្រូវ​ធ្វើ​ការ​ចុះ​ឈ្មោះ​បង្កើត​គណនី​តាម​រយៈ​វិបសាយ​ vehicle.mpwt.gov.kh/ ជា​មុន​សិន។ ចង់​ដឹង​លម្អិត​ពី​វិធី​ចុះ​ឈ្មោះ​អាច​ ចុច​លើ​នេះ

២) ពេល​បង្កើត​គណនី​រួច​ ចាប់​ផ្ដើម​ធ្វើ​ការ​ Login ចូល​វិបសាយ​ vehicle.mpwt.gov.kh/

៣) ក្រោយ​មក​ទៀត​ស្វែង​រក​ផ្លាក​លេខ​ណា​មួយ​ដែល​​អ្នក​ពេញ​ចិត្ត ហើយ​ផ្លាក​លេខ​នោះ​ត្រូវ​មាន​ពាក្យ​ថា​ “ទិញ​លេខ​ទុក” នៅ​ពី​ក្រោយ​

៤) រក​ផ្លាក​លេខ​ដែល​ពេញ​ចិត្ត​បាន​ហើយ​ ចុច​លើ​ពាក្យ​ “ទិញ​លេខ​ទុក”

៥) ពេល​ចូល​ដល់​ផ្ទាំង​បន្ទាប់​ ជ្រើស​រើស​ប្រភេទ​នៃ​ការ​បង់​ប្រាក់ បន្ទាប់​មក​ចុច​លើ​ពាក្យ​ “ទូទាត់​កម្រៃ​សេវា​ផ្លាក​លេខ​”

​៦) បន្ទាប់​មក​ចុច​លើ​ពាក្យ​ “យល់​ព្រម”

៧) រួច​មក​ចុច​លើ​ពាក្យ​ “Print” ដើម្បី​រក្សា​ទុក​បង្កាន់​ដៃ​ជា​ File PDF 

​​​៨) ចុង​ក្រោយ​អ្នក​ត្រូវ​យក​បង្កាន់​ដៃ​ព្រីន​ និង​យក​ទៅ​បង់​ថ្លៃ​សេវាកម្ម​នៅ​មជ្ឈមណ្ឌល​ផ្ដល់​សេវា​របស់​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន

គួរ​បញ្ជាក់​ថា​ស្លាក​លេខ​ដែល​បាន​ទិញ​រួច​នេះ​មាន​សុពលភាព​រយៈពេល​ ៣០ ថ្ងៃ​។ មាន​ន័យ​ថា​​អ្នក​អាច​រក្សា​ទុក​ផ្លាក​នេះ​ ដើម្បី​ទុក​ប្រើ​ជា​មួយ​ការ​ចុះ​បញ្ជី​រថយន្ត​បាន​ក្នុង​រយៈ​ពេល​ ៣០ ថ្ងៃ លើស​ពេល​កំណត់​ផ្លាក​លេខ​ដែល​អ្នក​បាន​ចំណាយ​លុយ​លើ​នឹង​ក្លាយ​ជា​អសារបង់៕​​​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ autobodia