អ្នកកើតឆ្នាំទាំង៣នេះ​ កាលនៅលីវលំបាកគ្រប់យ៉ាង តែពេលរៀបការរួចនឹងក្លាយជាសេដ្ឋី

មនុស្ស​ស្រី​កើត​ឆ្នាំ​ទាំង​នេះ ភាគ​ច្រើន​ត្រូវ​បាន​សង្កេត​ឃើញ​ថា ជីវិត​នឹង​ផ្លាស់​ប្ដូរ​ខ្លាំង ប្រែ​ទៅ​ជា​​ស្រណុក​សុខ​ស្រួលទាំងលុយកាក់ និងសុភមង្គលនៅក្នុងគ្រួសារ ខុស​ពី​ការ​នៅ​លីវ​ទាំង​ស្រុង។

ឆ្នាំ​ខាល

ជា​មនុស្ស​ងាយ​ក្ដៅ ឃើញ​អ្វី និយាយ​ហ្នឹង ទើប​ធ្វើ​ឲ្យ​អ្នក​កើត​ឆ្នាំ​ខាល បើ​ស្រលាញ់​អ្នក​ណា នឹង​ប្រាប់​ទៅ​គេ​ភ្លាម។ អ្នក​ឆ្នាំ​ខ្លា បើ​ស្រលាញ់​ហើយ នឹង​ស្រលាញ់​អស់​ពី​ចិត្ត ហើយ​លះបង់​គ្រប់​បែប​យ៉ាង។ ក្រោយ​រៀបការ អ្នក​កើត​ឆ្នាំ​ខាល នឹង​បាត់​ភាព​ឆាប់​ខឹង​របស់​ខ្លួន ហើយ​ចាស់​ទុំ​ជាង​មុន។ ដោយ​ចិត្ត​ស្មោះ​របស់​ខ្លួន មនោសញ្ចេតនា​របស់​ឆ្នាំ​នេះ នឹង​បាន​គង់វង្ស។ ដោយ​សារ​តែ​ចេះ​ទុក​ដាក់​គ្រួសារ ឆ្នាំ​ខាល នឹង​ថ្កុំថ្កើន​ជាង​កាល​នៅ​ម្នាក់​ឯង​ខ្លាំង។

ឆ្នាំ​កុរ

ជា​មនុស្ស​ស្លូតបូត ស្ងប់ស្ងាត់ និយាយ​ស្ដី​ថ្នម។ អ្នក​កើត​ឆ្នាំ​កុរ ងាយ​យក​​បាន​ចិត្ត​អ្នក​ដទៃ។ យ៉ាងណាក្ដី មុន​ពេល​មាន​គ្រួសារ ជិវិត​ឆ្នាំ​នេះ​ធម្មតា ការងារ​ក៏​មិន​សូវ​ចម្រើន លុយ​កាក់​ខ្វះមុខ​ ខ្វះ​ក្រោយ។ តែ​ក្រោយ​ការ ឆ្នាំ​នេះ​ជួយ​ប្ដី​បាន​ច្រើន នាំ​លាភ​ដល់​ប្ដី។ ឆ្នាំ​នេះ​ជា​ឆ្នាំ ដែល​មាន​សំណាង​ច្រើន​ក្រោយ​មាន​ប្ដី។

ឆ្នាំ​មមី

អ្នក​កើត​ឆ្នាំ​មមី​ចូល​ចិត្ត​លេង​សើច ហក់​លោត​គ្រប់​កន្លែង។ មិន​សូវចេះ​គិត​វែង​ឆ្ងាយ។ មុន​ពេល​យក​ប្ដី ពួក​គេ​យក​សប្បាយ​ជា​ធំ។ យ៉ាងណាក្ដី ក្រោយ​ពេល​ការ​រួច ពួក​គេ​ចេះ​គិត​វែង​ឆ្ងាយ​ជាង​មុន ចិត្ត​គំនិត​ក៏​ចាស់​ទុំ​ជាង​មុន។ បើ​មាន​កូន​រួច រឹត​តែ​មាន​លាភ មាន​ជ័យ។ រៀបការ​កាន់​តែ​យូរ រឿង​លុយ​កាក់​អ្នក​កើត​ឆ្នាំ​សេះ កាន់​តែ​ធូរធារ មាន​ទ្រព្យ​ចាយ​មិន​ខ្វះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ kanha.sabay