តើអត្ថន័យ​អក្សរ​ “ត” និង “រ” លើ​ផ្លាក​លេខ​យាន​ជំនិះ​ថ្មី មានន័យយ៉ាងណាខ្លះ?

ផ្លាក​លេខ​យាន​ជំនិះ​ចេញ​ថ្មី​នេះ​ មិន​ត្រឹម​តែ​មាន​បន្ថែម​នូវ​ QR Code ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​នៅ​លើ​ផ្លាក​សម្រាប់​យាន​ជំនិះ​មួយ​ចំនួន​ក៏​មាន​បន្ថែម​នូវ​អក្សរ “ត” និង “រ” ជា​ពិសេស​ផង​ដែរ ដើម្បី​ជា​ការ​​សម្គាល់​មួយ។

បើ​តាម​ទំព័រ​ Facebook របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ពី​អត្ថន័យ​អក្សរ​ “ត” និង “រ” លើ​ផ្លាក​យាន​ជំនិះ​ដែល​មាន​ន័យ​ដូច​ត​ទៅ៖

# អក្សរ​ “ត” ​សម្រាប់​សម្គាល់​យានជំនិះ​ប្រភេទ​ត្រីចក្រយានយន្ត​ (យាន​ជំនិះ​ដែល​មាន​កង់​បី)

# អក្សរ​ “រ” ​សម្រាប់​សម្គាល់​យានជំនិះ​ប្រភេទ​ ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក ឬ រ៉ឺម៉ក​ម៉ូតូ

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ autobodia