ទីបំផុត!​ តារាថៃដ៏ល្បីអាយុ ៤៧ឆ្នាំ​ Kelly Thanapat បានរៀបការជាមួយតារាសម្តែងស្រីវ័យក្មេងហើយ

ក្រោយស្រលាញ់គ្នាអស់រយៈពេលជាយូរឆ្នាំកន្លងមក ទីបំផុតពេលនេះតារាសម្តែងជើងចាស់វ័យ ៤៧ ឆ្នាំលោក Kelly Thanapat បានដឹកដៃនារីជាទីស្រលាញ់របស់ខ្លួន គឺតារាសម្តែងស្រីវ័យក្មេង Nine Chanuchtra ចូលរោងការហើយ កាលពីថ្ងៃទី ១០ តុលា នេះ។

ហើយនៅក្នុងនោះដែរ គេក៏ឃើញពិធីរៀបមង្គលការរបស់អ្នកទាំងពីរ មានវត្តមានតារាប្រុសស្រីល្បីៗជាច្រើននាក់ បាននាំគ្នាមកចូលរួមអបអរសាទរយ៉ាងអធិកអធមផងដែរ ពោរពេញទៅដោយភាពសប្បាយរីករាយ។

ដោយពិធីមង្គលការមួយនេះបានបែងចែកជា ៣ ដំណាក់កាលធំៗគឺ ពេលព្រឹកធ្វើពិធីភ្ជាប់ពាក្យ ពេលរសៀលម៉ោង ២ ធ្វើសន្និសីទកាសែតចំពោះមុខមហាជន និងពេលល្ងាចគឺធ្វើពិធីជប់លៀងឆ្លងបញ្ចប់កម្មវិធី។

ទន្ទឹមនឹងនេះគូស្វាមីភរិយាតារាថ្មោងថ្មីមួយគូនេះ ក៏បានបង្ហើបឱ្យដឹងថា ពួកគេគ្រោងនឹងចង់បានកូនភ្លោះ បន្តវង្សត្រកូលរបស់ខ្លួនផងដែរ ទៅថ្ងៃអនាគតខាងមុខ៕

តោះមកទស្សនារូបភាព​ក្នុងពិធីមង្គលការទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload