កូនខ្មែរត្រូវចងចាំ!​ ភាពរុងរឿងក្រោមការដឹកនាំរបស់ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ (វីដេអូ)

កូនខ្មែរគ្រប់រូប បានចងចាំនូវស្នាដៃរបស់ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ដែលជាព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ហើយថ្ងៃនេះជាថ្ងៃ ចូលព្រះទីវង្គិតគំរប់ខួប​៦ឆ្នាំរបស់ព្រះអង្គ។

ព្រះអង្គបានសាងស្នាដៃជាច្រើនដែលកូនខ្មែរស្ទើរតែទូទាំងប្រទេសកំពុងប្រើប្រាស់សព្វថ្ងៃនេះ​ ហើយកូនខ្មែរគ្រប់រូបកោតសរសើរមិនដាច់ពីមាត់ពីភាពអង់អាចក្លាហាន ហ៊ានបូជាជីវិត ដើម្បីជាតិមាតុភូមិ។ អ្វីដែលជាស្នាដៃធំបំផុតក្នុងប្រវត្តិសាស្រ្តរបស់កូនខ្មែរគ្រប់រូប គឺព្រះអង្គបានទាមទារឯករាជ្យពីបារាំងនៅថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ដែលធ្វើឱ្យកូនខ្មែរស្រក់ទឹកភ្នែក និងមិនអាចបំភ្លេចបានក្រោយទទួលរងការជិះជាន់រយៈពេលជិត ១០០ឆ្នាំឯណោះ។

វិមានឯករាជ្យ ត្រូវបានសាងសង់ឡើងក្រោយទទួលបានឯករាជ្យពីបារាំង

ក្រៅពីស្នាដៃនេះ​​ ព្រះអង្គបានកសាងប្រទេសកម្ពុជាឱ្យរុងរឿងគ្រប់វិស័យ ដោយធ្វើឱ្យប្រទេសជិតខាងមានការកោតសរសើរ និងខ្លាចញញើតមិនតិចនោះទេ សូម្បីប្រទេសិង្ហបុរីក៏សរសើរ និងយកគំរូរតាមផងដែរ។

ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំពិក​ភ្នំពេញ ក្នុងឆ្នាំ១៩៦៤

តើព្រះអង្គបានសាងស្នាដៃអ្វីខ្លះសម្រាប់កូនខ្មែរជំនាន់ក្រោយ?​ តោះទៅទស្សនាវីដេអូដូចខាងក្រោមទាំងអស់គ្នា៖

ភាគទី១៖

ភាគទី២៖

 

ដកស្រង់ដោយ៖ លោក​ ប៊ុត ហេង

ប្រភព៖ វីដេអូពី​ Royal du Cambodge