ទីបំផុត! ស្គាល់មុខនារីម្នាក់ដែលលោតទឹកសម្លាប់ខ្លួន ដែលបន្សល់ទុកម៉ូតូនោះហើយ

កាលពីព្រឹកម៉ោងប្រហែលជា ១១ និង ៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ មានករណីក្មេងស្រីម្នាក់បានលោតទឹកសម្លាប់ខ្លួន ពីលើស្ពានព្រែកព្នៅ ដែលស្ថិតនៅសង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បង្កឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។

នេះជានារីលោតទឹកសម្លាប់ខ្លួនដែលបុរសមួយរូបអះអាងថា ជាក្មួយស្រីរបស់ខ្លួន

តាមប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុផ្ទាល់បានឲ្យដឹងថា មុនកើតហេតុគេឃើញក្មេងស្រីម្នាក់ បានជិះម៉ូតូម៉ាក  XZoomer ពាក់ស្លាកលេខ ភ្នំពេញ 1HA-2732 ព៌ណបៃតងលាយស មកឈប់នៅលើស្ពានព្រែកព្នៅ ហើយក៏ធ្វើសកម្មភាពលោតទឹកសម្លាប់ខ្លួនតែម្តង ដោយបន្សល់ទុកនៅតែម៉ូតូមួយគ្រឿងនេះ។

ស្ទើរតែគ្រប់សារពត៌មានទាំងអស់ប្រកាសស្វែងរកសាច់ញាត់ ហើយភ្លាមនោះដែរបុរសម្នាក់បានប្រកាសនៅក្នុងបណ្តាញសង្គមរបស់ខ្លួនដូចនេះថា៖

កាលពីថ្ងៃអង្គារទី ១៦ ១០ ២០១៨ វេលាម៉ោង ១១ម៉ ៤០នាទីមានក្មេងស្រីម្នាក់ដូចភិនភាគក្នុងfb ដែលត្រូវជាក្មួយស្រីខ្ញុំបង្កើតបានលោតទឹកពីលើស្ពានលីយុងផាត់។អាស្រ័យហេតុនេះប្រសិនជាបងប្អូនណាប្រទះឃើញមេត្តាជួយផ្ដល់ព័ត៌មានតាមរយៈលេខទូរស័ព្ទ ០១២ ៥២ ៧៣ ៩៨ ឬ ០៨១ ២៦ ៨៣ ៨៩ សូមអគុណ!!!!

សារដែលបុរសម្នាក់បានបង្ហោះ

ម៉ូតូដែលបន្សល់ទុកក្រោយលោតទឹកសម្លាប់ខ្លួន

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ cambopost