ក្តៅៗ! ពេលនេះ Youtube កំពុងតែមានបញ្ហាគាំងលែងដំណើរពេញពិភពលោកហើយ

ប្រព័ន្ធ​ YouTube ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​បាន​រាយការណ៍​ថា​មាន​បញ្ហា​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​។ វិបសាយ​​របស់​ YouTube នៅ​អាច​បើក​ចូល​បាន​ ប៉ុន្តែ​មិន​មាន​បង្ហាញ​ចេញ​វីដេអូ​នោះ​ទេ។

ដោយ​ឡែក​នៅ​លើ​​កម្មវិធី YouTube លើ​ទូរសព្ទ​ឯណោះ​វិញ​ក៏​មាន​បង្ហាញ​ចេញ​នូវ​សារ​ Error។ ផ្អែក​តាម​វិបសាយ​ Down Detector ឲ្យ​ដឹង​ថា​បញ្ហា​នេះ​កំពុង​​កើត​មាន​ក្នុង​ប្រទេស​ជា​ច្រើន​​រួម​មាន​សហរដ្ឋអាមេរិក, អូស្ត្រាលី, ម៉ិកស៊ីកូ, ប្រេស៊ីល, តំបន់​អឺរ៉ុប​ និង​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។ ខណៈ​ពេល​នេះ​មិន​ទាន់​មាន​ការ​លើក​ឡើង​ពី​មូលហេតុ​នៃ​បញ្ហា​លើ​បណ្ដាញ​ YouTube នៅ​ឡើយ​ទេ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ news.sabay