ក្តៅៗ! ទីបំផុត Youtube បានឆ្លើយតបវិញចំពោះការគាំងលែងដំណើរការវិញហើយ

ក្រោយពីមានការផ្ទុះកក្រើកទូទាំងពិភពលោក​ដោយសារ Youtube គាំងមិនដំណើររួចមក ក្រុម​ការងារ​​ YouTube បានធ្វើការ​ឆ្លើយ​តប​ភ្លាមៗ ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​បាន​ដឹង និងស្ងប់ចិត្ត។

ការឆ្លើយតបនោះ ក្រុមការងារ YouTube បាន​និយាយ​ថា ៖ “សូមអរគុណ​ចំពោះ​ការ​រាយការណ៍​អំពី YouTube, YouTube TV និង YouTube Music។ ពួក​យើង​កំពុង​ធ្វើការលើ​បញ្ហា​នេះ​ បន្ទាប់មកឆ្លើយតបទៅអ្នកទាំងអស់គ្នាភ្លាម នៅពេល​បញ្ហា​ដោះ​ស្រាយ​រួច​រាល់។ យើង​ខ្ញុំសូម​អភ័យទោស​​ចំពោះ​ផល​វិបាក​នៃ​បញ្ហា​នេះ ហើយ​យើង​​នឹង​បន្ត​ផ្ដល់​ដំណឹង​ថ្មី​ជា​បន្ត​បន្ទាប់​​”។

សារ Youtube ដែលបានបង្ហោះ ក្រោយពីគាំងលែងដំណើរការ

សូមបញ្ជាក់ផងដែរថា Youtube កំពុងគាំងលែងដំណើរនៅ​ប្រទេស​ជា​ច្រើន​​រួម​មាន​សហរដ្ឋអាមេរិក, អូស្ត្រាលី, ម៉ិកស៊ីកូ, ប្រេស៊ីល, តំបន់​អឺរ៉ុប​ និង​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ ដែលធ្វើឱ្យគ្រប់គ្នាមានការអន្ទះសារចង់ដឹងពីបញ្ហា និងចង់ឱ្យដំណើរការល្អវិញឆាប់ៗនេះ៕

 

អត្ថបទដោយ៖ លោក ប៊ុត ហេង

ប្រភព៖ Businessinsider