បារាំងនៅតែបន្តភាពខ្លាំងបំបាក់ អាល្លឺម៉ង់ក្នុងលទ្ធផល ២ទល់នឹង១ យប់មិញ

ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានយកឈ្នះក្រុមជម្រើសជាតិអាល្លឺម៉ង់ ដោយលទ្ធផល ២-១ នៃពានរង្វាន់ UEFA Nations League វគ្គសន្សំពិន្ទុកាលពីយប់មិញនេះ។

បារាំង ២-១ អាល្លឺម៉ង់

ក្រុមភ្ញៀវអាល្លឺម៉ង់ ដែលប៉ុន្មានប្រកួតមកនេះពុំសូវទទួលលទ្ធផលគាប់ប្រសើរនោះ បានធើ្វការសម្រុកច្រើនទៅលើក្រុមម្ចាស់ផ្ទះក្នុងតង់ទី១ រហូតរកបានគ្រាប់បាល់នាំាមុខមុននៅនាទីទី១៤ ធើ្វបានដោយខែ្សបម្រើ Toni Kross ដោយការស៊ុតបាល់ប៉េណាល់ទី ក្រោយអាជ្ញាកណ្ដាលពិន័យកីឡាករអាល្លឺម៉ង់ ក្រោយដៃប៉ះបាល់ក្នុងតំបន់គ្រោះថ្នាក់ ខណៈលទ្ធផល ១-០ បានរក្សារហូតបញ្ចប់វគ្គទី១។

បារាំង ២-១ អាល្លឺម៉ង់

ចូលដល់វគ្គទី២ ក្រុមទាំង២ ធើ្វការសម្រុកគ្នាទៅវិញទៅមក ប៉ុន្ដែក្រុមម្ចាស់ផ្ទះហាក់សម្រុកមុតស្រួចជាង រហូតទាល់តែអាចរកគ្រាប់តាមស្មើវិញដោយការតែតរបស់ខែ្សប្រយុទ្ធក្រុម At.Madrid កីឡាករ Antonie Greizmann នៅនាទី៦២។ រំលងបាន១២នាទី ពោលគឺនៅនាទី៨០ Griezmann ដដែល ធើ្វបានគ្រាប់បាល់ទី២ ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ ក្រោយខែ្សការពាររបស់អាល្លឺម៉ង់ បង្កកំហុសក្នុងប្រអប់គ្រោះថ្នាក់។

ចប់ការប្រកួត បារាំង យកឈ្នះអាល្លឺម៉ង់ ២-១ ទទួលបាន៣ពិន្ទុបន្ថែម សម្រាប់ពានរង្វាន់ UEFA Nations League៕

បារាំង ២-១ អាល្លឺម៉ង់

បារាំង ២-១ អាល្លឺម៉ង់

បារាំង ២-១ អាល្លឺម៉ង់

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload