អបអរសាទរ! ពេលនេះ Youtube ដំណើរការធម្មតាពេញពិភពលោកវិញហើយ

អ្នកណាៗ ក៏ដឹងដែរថា YouTube ជាគេហទំហព័រដ៏ធំមួយដែលមាន អ្នកប្រើប្រាស់យ៉ាងច្រើន នៅទូទាំងពិភពលោក សូម្បីក្នុង ប្រទេសយើង ក៏មានអ្នកបានស្គាល់ និង ប្រើច្រើនដែរ។ វាជាគេហទំព័រសម្រាប់ ទស្សនានូវវីដេអូ ផ្សេងៗជាច្រើន ដោយរាប់បញ្ចូល ទាំងវីដេអូកម្សាន្ត បទចម្រៀងតន្ត្រី និង ព្រឹត្តិការណ៍ នានាជាដើម។ លើសពីនេះ ទៀតគេហទំព័នេះ ក៏មានគណនីផ្សេងៗ ដែលសម្បូរ ទៅដោយវីដេអូល្អ ហើយក្នុងនោះ ក៏មានវីដេអូអប់រំ និងការសិក្សាស្រាវជ្រាវ ទៀតផង។

Youtube គាំងព្រឹកមិញ

ប៉ុន្តែអ្វីដែលធ្វើអោយមានការជ្រួលច្របល់ សឹងតែមួយពិភពលោកនោះ គឺថាកាលពីព្រឹកមិញនេះ ប្រហែលម៉ោង 8 កម្មវិធី YouTube បាន Down មិនអាចដំណើរការ ចាក់វីដេអូនានា បានឡើយ ហើយបញ្ហានេះ មិនត្រូវបានក្រុមហ៊ុន YouTube បញ្ជក់អោយបានដឹងទេ ថាវាបណ្តាលមកពីអ្វី? ប៉ុន្តែចំពោះបញ្ហានេះ ពួកគេបាន ដោះស្រាយ និងជួសជុលអោយដំណើរការ មកធម្មតាវិញ ហើយក៏សុំទោសដល់អ្នកប្រើប្រាស់ ទាំងអស់ផងដែរ។

Youtube ដំណើរការធម្មតាវិញ

ទោះយ៉ាងណា ខាង YouTube ពិតជាបានដុតដៃដុតជើងខ្លាំង មែនទែន ដើម្បីពន្លឿន ការដោះស្រាយបញ្ហា YouTube Down ហើយរហូតមកត្រឹម ម៉ោងជិត 10 AM នេះ គ្រប់យ៉ាង ក៏ត្រូវបានបញ្ចប់ ជាស្ថាពរ ដោយប្រិយមិត្តទាំងអស់ អាចដំណើរការ ទស្សនាវីដេអូលើ YouTube បានដូចដើមវិញ។

ជាចុងក្រោយ យើងពិតជាសុំសរសើរ ដែលក្រុមហ៊ុនបានព្យាយាម ខិតខំប្រឹងប្រែង ដោះស្រាយបញ្ហា YouTube Down អោយត្រលប់មក សភាពធម្មតាវិញ។ ដូច្នេះ សម្រាប់អ្នកដែលចង់ទស្សនា វីដេអូលើ YouTube អាចបើកចូល កម្មវីធី ក្នុងពេលនេះបានវិញហើយ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ cambo-report