មិនធម្មតា! ស្ងាត់ៗ តាន់ គឹមសួរ បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃរបស់ខ្លួន

ផលិតករវីដេអូអប់រំ លោក តាន់ គឹមសួរ បានសាងប្រជាប្រិយភាពខ្លាំងនៅក្នុងបណ្តាញសង្គម ក្រោយលោកបានបញ្ចេញស្នាដៃវីដេអូអប់រំ ជាច្រើនដែលពោរពេញដោយអត្ថន័យ សម្រាប់ប្រជាជនខ្មែរជាពិសេស​ក្មេងៗ​អ្នក​លេង​ហ្វេសប៊ុកជាច្រើនផងដែរ។

ផ្ទះ តាន់ គឹមសួរ

បន្ទាប់ពីបានសាងស្នាដៃជាច្រើន លោកក៏ជាមនុស្សចិត្តធម៌មួយរូបដែលតែងតែជួយអ្នកក្រ កំពុងតែជួបទុក្ខលំបាកជាច្រើននាក់ផងដែរ ទាំងនេះគឺជាទឹកចិត្តដ៏ល្អមួយ ដែលកាន់តែធ្វើឲ្យអ្នកគាំទ្រជាច្រើនចូលចិត្តលោក។

ផ្ទះ តាន់ គឹមសួរ

ជាក់ស្តែងកាលពីម្សិលមិញនេះ ផលិតករវ័យក្មេងរូបនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើល ក្រោយលោកបានបង្ហាញនូវផ្ទះវីឡាដ៏ស្រស់ស្អាត និងធំខ្លាំងរបស់ខ្លួន ខណៈពេលដែលលោកមិនដែលបង្អួតគេឯង និងបង្ហាញទ្រព្យសម្បត្តិផ្ទាល់ខ្លួនពីមុនមកនោះទេ។

ក្រោយពីបានឃើញបែបនេះ ក៏បានធ្វើឲ្យអ្នកមិនទាន់ស្គាល់លោកច្បាស់ប្រាកដជាបើកភ្នែកធំៗ ព្រោះផលិតករចិត្តធម៌រូបនេះ មិនធ្លាប់បង្អួតគេ ថែមទាំងប្រើប្រាស់ជីវិតដ៏សាមញ្ញនាពេលបច្ចុប្បន្ននេះថែមទៀត៕

ផ្ទះ តាន់ គឹមសួរ

តាន់ គឹមសួរ

តាន់ គឹមសួរ

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload