ក្តៅៗ! ក្រសួង ប្រកាស មិនឱ្យពលរដ្ឋផឹកកាហ្វេ Coffee Like ព្រោះនាំឱ្យកើតជំងឺគាំងបេះដូង

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា ដើម្បីជៀសវាងការខាតបង់ថវិកា និងប៉ៈពាល់ដល់សុខភាព ឬឈានដល់បាត់អាយុជីវិត ដោយសារគាំងបេះដូង ដល់អ្នកប្រើប្រាស់ផលិតផលកាហ្វេ Coffee Like (កាហ្វេកំលាំងសេះ) ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងមួយ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ប្រើប្រាស់ផលិតផលនេះជាបន្ទាន់។

ជាមួយគ្នានេះ ក្រសួងក៍បានបញ្ជាឲ្យក្រុមហ៊ុននាំចូលផលិតផលកាហ្វេខាងលើ ត្រូវបញ្ឈប់ការនាំចូលផ្សព្វផ្សាយលក់ ចែកចាយ និងត្រូវប្រមូលនូវផលិតផល កាហ្វេនេះ ដែលមានផ្ទុកឱសថសម័យឈ្មោះ Sildenafil Tadalafil ជាឱសថបង្កើនចំណង់ផ្លូវភេទបុរសនេះ មកកំទេចចោលជាបន្ទាន់ ។

សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល មានខ្លឹសារទាំងស្រុង ដូចខាងក្រោម៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ tvfb