អ្នកជំនាញ​ផ្នែក​ប្រព័ន្ធ​ភ្លើង​រថយន្នម្នាក់ត្រូវបានឆក់ភ្លើងស្លាប់ព្រោះតែ….

យុវជន​ជា​ជាង​ជួសជុល​រថយន្ត​ម្នាក់ បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដោយសារ​តែ គាត់​ធ្វើការ​ខុស​ជំនាញ​។ តាម​ពិត​យុវជន​នោះ​គាត់​មាន​ជំនាញ​ផ្នែក​ប្រព័ន្ធ​ភ្លើង​រថយន្ត​ទេ ប៉ុន្តែ​ត្រូវ​បាន​មេការ ក្រុមហ៊ុន​ផែស្ងួត​គ្មាន​ស្លាក​យីហោ​មួយ​កន្លែង​ប្រើ​ឲ្យ​ឡើង​ទៅ​ធ្វើការ​ជួសជុល​ភ្លើង​ហ្វា នៅ​ក្នុង​ក្រុមហ៊ុន​នោះ ដែល​ខូច​។ ពេល​នោះ​ជា​អកុសល​ស្រាប់តែ​ត្រូវ​ចរន្ត​អគ្គី​ស​នី​ឆក់​បណ្ដាល ឲ្យ​ធ្លាក់​ពី​កម្ពស់​ប្រហែល​ជាង​៥​ម៉ែត្រ ស្លាប់​ភ្លាម​ៗ​បែប​នេះ​តែ​ម្ដង​។

សពយុវជន​រង​គ្រោះ ឈ្មោះ គួ​យ មនោ

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោងជាង​៤​ល្ងាច ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០១៨ នៅ​ក្នុង​ក្រុមហ៊ុន​ផែស្ងួត​ខាងលើ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

សពយុវជន​រង​គ្រោះ ឈ្មោះ គួ​យ មនោ

យុវជន​រង​គ្រោះ ឈ្មោះ គួ​យ មនោ អាយុ​២២​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ផ្នែក​ខាង​ប្រព័ន្ធ​ភ្លើង ប្រចាំ​នៅ​ក្រុមហ៊ុន​ខាងលើ មានស្រុក​កំណើត​នៅ​ឃុំ​អ​ន្សោ​ង ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។ ចំណែក​ទីលំនៅ​អចិន្ត្រៃយ៍​ផ្ទះ​លេខ​៥៧ ភូមិ​អ​ង្វះ​មួយ​រយ ឃុំ​អ​ន្សោ​ង ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

សពយុវជន​រង​គ្រោះ ឈ្មោះ គួ​យ មនោ

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​ត្រូវ​មេការ​ប្រើ ឲ្យ​ធ្វើការ​ខុស​ជំនាញ​ដោយ​គាត់​មិនមែន​ជា​ជាង​អគ្គី​ស​នី​នោះ​ទេ គាត់​គ្មាន​ជំនាញ​ខាង​អគ្គី​ស​នី​នោះ​ឡើយ​។ គាត់​គ្រាន់តែ​ជាង​ជួសជុល​ផ្នែក​ប្រព័ន្ធ​ភ្លើង​រថយន្ត​តែ​ប៉ុណ្ណោះ ហើយ​នៅ​មុន​ពេល​កើតហេតុ ភ្លើង​ហ្វា​នៅ​ក្នុង ក្រុមហ៊ុន​នោះ​បាន​ដាច់​រលត់​គាត់​បាន​ឡើង​ទៅ​ធ្វើការ​ជួសជុល​ឲ្យ​ភ្លឺ​ឡើង​វិញ​។ ប៉ុន្តែ​ជា​អកុសល ដោយសារ​តែ​គ្មាន​ជំនាញ ក៏​ត្រូវ​បាន​ចរន្ត​អគ្គី​ស​នី​ឆក់ បណ្ដាល​ឲ្យ​ធ្លាក់​ពី​កម្ពស់​ប្រហែល​ជាង​៥​ម៉ែត្រ បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង​។

កន្លែងកើតហេតុ

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ខណៈនោះ​ដោយ​មិន​អស់ចិត្ត​ថា​ជន​រង​គ្រោះ​ស្លាប់ ខាង​បុគ្គលិក​ក្រុមហ៊ុន រួម​ជាមួយ​ជាង​ជួសជុល​រថយន្ត​ជាមួយ​គ្នា បាន​នាំ​គ្នា​ដឹក​ជន​រង​គ្រោះ​តាម​រថយន្ត ទ្រុង មួយ​គ្រឿង​ទៅ​សង្គ្រោះ​បន្ទាន់​។ ប៉ុន្តែ​ជា​ការ​ឥតប្រយោជន៍​នោះ​ឡើយ ដោយ​គ្រូពេទ្យ​នៅ​គ្លីនិក​មួយ​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។ ទើប​នាំ​គ្នា​ដឹក​សព​ត្រឡប់​ទៅ​ក្រុមហ៊ុន​វិញ និង​រាយការណ៍​ជូន​នគរបាល ប៉ុស្តិ៍​ត្រពាំង​ក្រសាំង និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅ​ពិនិត្យ​មើល​។

កន្លែងកើតហេតុ

ហើយ​ក៏​បាន រាយការណ៍​បន្ត ទៅ​នគរបាល​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ​។ ក្រោយមក​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​៕

 

ដកស្រង់ដោយ​៖ លោក ប៊ុត ហេង

ប្រភព៖ កោះសន្តិភាព