ភ្ញាក់ផ្អើល! សង្ឃមួយអង្គនៅទីបេ ប្រសូតបានបុត្រមួយ​ បង្កឲ្យពុទ្ធបរិស័ទសម្រុកចូលទៅសម្តែងក្តីអំណរសាទរ

សង្ឃនាយកទី១៧ នៅទីបេ សង្ឃមណ្ឌល​ខាំងយូ​ ព្រះនាម​ «ថាយេដូជេរ»​ ប្រសូតបានបុត្រមួយ​ បង្កឲ្យពុទ្ធបរិស័ទសម្រុកចូលទៅសម្តែងក្តីអំណរសាទរ និងគោរពដោយទឹកចិត្តជ្រះថ្លា តែទិដ្ឋភាពនោះ ពលរដ្ឋខ្មែរមួយចំនួនមិនយល់ស្របឡើយ​ដោយប្រកាន់ថា «ព្រះសង្ឃមិនត្រូវអនុញ្ញាតិឲ្យមានប្រពន្ធទេ ខុសវិន័យសង្ឃ ហើយទង្វើនេះនាំឲ្យអាប់ឱនដល់ព្រះពុទ្ធសាសនាទៀតផង»។

តែលោក ពុត តុលា ទំនងជាអ្នកស្រាវជ្រាវព្រះពុទ្ធសាសនាច្បាស់លាស់បានបកស្រាយ​នូវការយល់ច្រឡំ​របស់មហា​ជន​​​ចំពោះសង្ឃទីបេថា «គាត់ជាគ្រូបង្រៀនសាសនារបស់ទីបេស្ថិតក្នុងប្រទេសឥណ្ឌា ជាសាលាសាសនាសំរាប់ជនទីបេដែលរត់ភៀសខ្លួន ហើយគាត់មានប្រពន្ធមិនខុសទេព្រោះគាត់គ្រាន់តែជាគ្រូបង្រៀនសាសនាតពូជពង្សជំនាន់ទី១៧ ក្នុងសាសនាព្រះពុទ្ធសាសនាមហាយាន»៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ poromean