កក្រើក! កូនខ្មែរម្នាក់ ត្រូវបានក្លឹបបាល់ទាត់ល្បី​ និងធំៗជាច្រើននៅបារាំង ប្រជែងគ្នាទិញ

បើតាមគេហទំព័រដ៏ល្បីខ្មែរមួយបានផ្សាយថា មានកូនខ្មែរម្នាក់ឈ្មោះ ជៀន​ ហ្វីលីព ​អាយុ​១៣​ឆ្នាំ ​កំពុង​ហ្វឹកហាត់​កីឡា​បាល់ទាត់​នៅ​បារាំង កំពុងតែទទួលការចាប់អារម្មណ៍ពីក្លឹបល្បីៗជាច្រើនកំពុងសំឡឹងមើល ដោយសារ ហ្វីលីព ​មាន​ទម្រង់​លេងល្អ​នៅ​ប្រទេស​បារាំង ​ហើយ​មាន​ក្លឹប​នៅ​លីគ​កំពូល​ប្រទេស​នេះ​ដូចជា Stade De REIMS, Nantes ​និង​ Lille ​ជា​ដើម​កំពុង​ចាប់​អារម្មណ៍​ចង់​បាន​កីឡាករ​កម្ពុជា​រូប​នេះ។

សូមបញ្ជាក់ផងដែរថា ឪពុក​របស់​គេ​ឈ្មោះ​ថា សឹង​ សុភ័ណ្ឌ​ (ហៅដឺ) ​មាន​ស្រុក​កំណើត​នៅ​ភូមិស្វាយ​គយ​ ឃុំពន្លៃ​ ស្រុកបរិបូណ៌​ ខេត្តកំពង់ឆ្នាំង។ ក្នុងនោះដែរ លោក  សឹង​ សុភ័ណ្ឌ​ (ហៅដឺ) ដែលជាឪពុក ​បាន​នឹង​កំពុង​ពិចារណា​ចំពោះ​អនាគត​របស់​កូន​ខ្លួន ​ថា​តើ​គួរ​ទៅ​លេង​នៅ​ឯ​ណា ​នៅ​ពេល​មាន​ក្លឹប​ច្រើន​ចង់​បាន​ដូច្នេះ។

ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់ថា កូនប្រុសរបស់​នៅ​ក្មេងខ្ចី ​ខ្លាច​គេ ​មិន​ទាន់​រឹងមាំ ​ហើយណាមួយសាមី​ខ្លួន​មិន​ចង់​រស់​នៅ​ឆ្ងាយ​ពី​គ្រួសារ​នៅ​ឡើយ។ តែលោកបានបង្ហើបថា ប្រសិន​បើ រូបគេ​បន្ដ​ធ្វើ​បាន​យ៉ាង​ល្អ​ដូច្នេះ​ទៀត ​ហើយ​អាច​មាន​ឱកាស​បាន​ទៅ​ហ្វឹកហាត់​ជាមួយ​ក្រុម​ធំ​ៗ ​អនាគត​ប្រាកដ​ជា​ល្អ​មិន​ខាន។

គួរបញ្ជាក់ផងដែរថា ហ្វីលីព ​ជា​កូន​ខ្មែរ ដែលបានកើត​នៅ​ប្រទេសបារាំង ​ហើយជាយុវជនម្នាក់ដែល​ស្រលាញ់​កីឡាបាល់ទាត់​ពិត​ប្រាកដ។ រូបគេ​ចូល​ហ្វឹកហាត់​បាល់ទាត់​តាំង​ពី​តូច ​ហើយ​បច្ចុប្បន្ន​កំពុង​ហាត់​ជាមួយ​ក្រុម F.C.M GARGES ​នៅ​បារាំង៕

 

 

អត្ថបទដោយ៖ លោក ប៊ុត ហេង