Ronaldo បង្អួត​ឡានស៊េរីទំនើប Bugatti Chiron បើជិះទៅអង្គរប្រើពេលតែ ១ម៉ោង រីឯតម្លៃមិនធម្មតា

រថយន្ត​ដែល​កីឡាករ Ronaldo បង្អួត​លើ​គណនី​បណ្ដាញ​សង្គម​របស់​ខ្លួន​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ម៉ូដែល Bugatti Chiron ដែល​មាន​តម្លៃ​ដល់​ប្រមាណ​ ២,៥ លាន​ដុល្លារ​ឯណោះ។ 1&2 គួរ​​ដឹង​ថា​ Bugatti Chiron នេះ​ជា​រថយន្ត​កំពូល​ល្បឿន​មួយ​ដោយ​អាច​រត់​បាន​ដល់​ ៤២០ គ.ម/ម៉ អាច​រត់​ពី​ ០ – ១០០ គ.ម/ម៉​ ដោយ​ប្រើ​ពេល​​តែ​ ២,៤ វិនាទី​ប៉ុណ្ណោះ។ នេះ​ក៏​ដោយ​សារ​តែ​វា​មាន​បំពាក់​ម៉ាស៊ីន​ស៊ីឡាំង​ ១៦ Quad-Turbo មាន​ចំណុះ​ ៨ លីត្រ អាច​ផលិត​កម្លាំង​បាន​ ១៥០០ សេះ​ឯណោះ។

តាម​ពិត​ទៅ​ Bugatti Chiron នេះ​អាច​រត់​បាន​ដល់​ ៥០០ គ.ម/ម៉ ឯណោះ​ ប៉ុន្តែ​គេ​បាន​កំណត់​ល្បឿន​របស់​វា​ត្រឹម​ ៤២០ គ.ម/ម៉ ព្រោះ​តែ​កត្តា​សុវត្ថិភាព។ 1&2ក្នុង​ចំណោម​រថយន្ត​ Bugatti Chiron ចំនួន​ ៥០០ គ្រឿង​ដែល​គេ​ផលិត​ឡើង​ មាន​ ៣០០ គ្រឿង​ត្រូវ​បាន​គេ​ទិញ​យក ដោយ​ពេល​នេះ​នៅ​សល់​តែ​ ២០០ គ្រឿង​ប៉ុណ្ណោះ៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ morningfresh