ធារី ជួយឱ្យក្រុម Terengganu FC ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Malaysia Cup

ខែ្សបម្រើរបស់ក្រុមជម្រើសជាតិកម្ពុជា កីឡាករ ធារី ចន្ថាប៊ីន បានចូលរួមចំណែកជួយក្រុម Terengganu FC របស់គេ ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Malaysia Cup ក្រោយបំបាក់ក្រុមអ្នកមាន Johor ដោយលទ្ធផល​សរុបទាំង២ជើង ៣-២។

ធារី ចន្ថាប៊ីននិង មិត្តរួមក្រុម

កាលប្រកួតជើងទី១ ទឹកដីក្រុម Terengganu FC ពួកគេបានយកឈ្នះ Johor ក្នុងលទ្ធផល ១-០ ខណៈការប្រកួតជើងទី២ ដែលធើ្វឡើងកាលពីថៃ្ងសៅរ៍ កន្លងទៅថ្មីៗនេះ ក្រុមដែលមានគ្រូបង្វឹកលោក Irfan Baki បាន​តាមពី​ក្រោយដើម្បីស្មើ ២-២ ក្នុងកីឡដ្ឋាន Larkin។

រូបភាពអំឡុងពេលប្រកួត

សូមបញ្ជាក់ថា ២គ្រាប់របស់ Terengganu FC ដែលមានខែ្សបម្រើ ធារី ចូលលេងនោះគឺស៊ុតបញ្ចូលទីដោយកីឡាករ Kipre Tchetche ទាំង២គ្រាប់តែម្ដង ខណៈអតីតខែ្សបម្រើរបស់ក្រុមភ្នំពេញក្រោនក៏បាន​ដើរតួនាទី​យ៉ាង​សំខាន់ផងដែរក្នុងតំបន់បម្រើ ដែលធើ្វឲ្យក្រុមទទួលបានជ័យជម្នះ៕

ធារី ចន្ថាប៊ីន

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload.