Barcelona បង្កើតកំណត់ត្រាមួយក្រោយឈ្នះ Sevilla ទោះ Messi របួសក៏ដោយ

FC Barcelona ​បើ​ទោះជា​ត្រូវ​អវត្តមាន​តារា​ឆ្នើម​ Lionel Messi ដោយ​សារ​របួស​ដៃ​ក៏​ពិត​មែន​តែ​ពួកគេ​បាន​អបអរ​ជ័យ​ជម្នះ​ដ៏​សំខាន់​មួយ​លើ​ Sevilla នៅ​កីឡដ្ឋាន​ប្រវត្តិសាស្ត្រ​ Nou Camp។

philippe coutinho

ក្រុម​យក្ស​កាតាឡាន់​ឈរ​កំពូល​តារាង​ក្រោយ​ឈ្នះ​៥ ស្មើ​៣​ និង​ចាញ់​១​ ពី​៩​ប្រកួត​នៅ​ La Liga រដូវ​កាល​នេះ​ ហើយ​ទោះ​ជា​វា​មិន​សូវ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ តែ​ Barca បាន​បង្កើត​កំណត់ត្រា​ដ៏​សំខាន់​​លើ​ទឹកដី​របស់​ខ្លួន​ក្នុង​នាម​ជា​ក្រុម​ខ្លាំង​បំផុត​មួយ​របស់​អឺរ៉ុប​។​​

Messi ពេលរបួស

ក្រោយ​យក​ឈ្នះ​លើ​ Sevilla ក្រុម​ Barca បាន​លេង​៤១​ប្រកួត​ជាប់​គ្នា​ដោយ​មិន​ចាញ់​សោះ​នៅ​ទឹកដី​ Camp Nou។ ​កំណត់ត្រា​នេះ​បាន​យក​ឈ្នះ​លើ​ក្រុម​ Barca ជំនាន់​លោក​ Johan Cruyff កាល​ពី​ទសវត្ស​ឆ្នាំ​៩០​ដែល​លេង​មិន​ចាញ់​៤០​ប្រកួត​ជាប់​គ្នា​នៅ​ក្នុង​ទឹកដី។​

ខ្សែការពាា gerard piqué

៤១​ប្រកួត​ខាង​លើ​គឺ​ Barca ​ឈ្នះ​៣៣ និង​ស្មើ​៨​។​ លើក​​ចុង​ក្រោយ​ដែល​ពួកគេ​ចាញ់​ក្នុង​ទឹកដី​គឺ​ក្រោម​ថ្វី​ជើង​ Alaves ២-១ កាល​ពី​ឆ្នាំ​២០១៦៕ ​

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ sabaynews