ទៀតហើយ! កីឡាករឆ្នើម Cristiano Ronaldo បំបែកកំណត់ត្រាមួយទៀតហើយ

កំពូលកីឡាករឆ្នើម Cristiano Ronaldo បានក្លាយជាកីឡាករដំបូងគេក្នុងប្រវត្ដិសាស្រ្ដបាល់ទាត់ដែលអាចស៊ុតបញ្ចូលទីចំនួន ៤០០គ្រាប់ ក្នុងលីកកំពូលៗទាំង៥ របស់អឺរ៉ុប។

Cristiano Ronaldo

Ronaldo បានស៊ុតបញ្ចូលទី១គ្រាប់ឲ្យ Juventus ដែលជាគ្រាប់ទី៥ ក្នុងលីកកំពូលអីុតាលីឲ្យក្រុមជើងឯក Serie A មួយនេះ ក្នុងការប្រកួតដែលធើ្វឡើងកាលពីថៃ្ងសៅរ៍ ខណៈលទ្ធផលបញ្ចប់ទៅដោយលទ្ធផល ១-១ ទល់នឹងក្រុម Genoa។

Cristiano Ronaldo

១គ្រាប់នេះដែរ គឺបានធើ្វឲ្យបុរសសញ្ជាតិព័រទុយហ្គាល់នេះ ក្លាយជាកីឡាករដំបូងគេក្នុងប្រវត្ដិសាស្រ្ដបាល់ទាត់ ដែលអាចស៊ុតបញ្ចូលទីបានដល់ទៅ៤០០គ្រាប់ ក្នុងលីកកំពូលទាំង៥ របស់អឺរ៉ុប។

គ្រាប់បាល់ចំនួន៤០០គ្រាប់នោះ គឺរូបគេស៊ុតឲ្យក្លិបធំៗចំនួន៣ មានដូចជា ក្រុមបិសាចក្រហម Manchester United ចំនួន ៨៤គ្រាប់ ក្នុងក្របខណ្ឌ Premier League, ក្រុមអធិរាជស Real Madrid ចំនួន ៣១១គ្រាប់ នៃលីក La Liga និងឲ្យ Juventus គិតត្រឹមពេលនេះ​បានចំនួន ៥គ្រាប់៕

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload