ជួយ Share ផង!​ វិធី​ចាក់​ស្រា​តាម​បច្ចេកទេស កុំ​ឱ្យ​រលាក​ក្រពះ ពោះ​វៀន និង​ខូច​ថ្លើម (វីដេអូ)

មាន​​​កម្មវិធី​​​ជួប​​​ជុំ ជ​ប់​​​លៀង ឬ​​​អាពាហ៍ពិពាហ៍ ពិត​​​ជា​​​ចៀស​​​មិន​​​រួច​​​ឡើយ ការ​​​ទទួល​​​ទាន​​​ស្រា​បៀ ដើម្បី​​​កំដរ​​​ភាព​​​បប​សប្បាយ​​​រីក​​​រាយ​។ ការ​​​ផឹក​​​ស្រា​បៀ​​​ក្នុង​​​បរិមាណ​​​តិច គ្មាន​​​ផល​​​ប៉ះ​​​ពា​ល់​​​ចំពោះ​​​សុខភាព​​​នោះ​​​ទេ ប៉ុន្តែ​​​បើ​​​ផឹក​​​ច្រើន​​​វិញ អាច​​​នាំ​​​ផល​​​អាក្រក់​​​ជា​​​ច្រើន ដែល​​​អ្នក​​​នឹក​​​ស្មាន​​​មិន​​​ដល់​​​ចំពោះ​​​ក្រពះ ពោះ​​​វៀន និង​​​ថ្លើម​។ ទោះ​​​បែប​​​នេះ​​​ក្ដី ប្រសិន​​​បើ​​​លោក​​​អ្នក ដឹង​​​ពី​​​របៀប​​​ចាក់​​​ស្រា​បៀ​​​ដ៏​​​ត្រឹម​​​ត្រូវ ប្រាកដ​​​ជា​​​អាច​​​ជួយ​​​សម្រាល​​​ផល​​​ប៉ះពាល់​​​បាន​​​ច្រើន​។ ​

បើ​​​តាម​​​ការ​​​បញ្ជាក់​​​របស់​​​អ្នក​​​ជំនាញ តាម​​​រយៈ​​​សារ​ព័ត៌មាន Business Insider បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​ចាក់​​​ដោយ​​​ថ្ន​មៗ​​​គ្មាន​​​ការ​​​បំបែក​​​ចេញ​​​ជា​​​ព​ពុះ​​​ច្រើន មិន​​​មាន​​​ភាព​​​ត្រឹម​​​ត្រូវ​​​ឡើយ​។ នៅ​​​ក្នុង​​​ស្រា​បៀ មាន​​​សារជាតិ​​​កាបូន​ឌីអុកស៊ីត ដែល​​​ត្រូវ​​​បំបែក​​​តាម​​​ព​ពុះ ពេល​​​ចាក់​​​ទៅ​​​ក្នុង​​​កែវ ដើម្បី​​​កុំ​​​ឲ្យ​​​វា​​​ហូរ​​​ចូល​​​ទៅ​​​ក្នុង​​​ក្រពះ​​​ទាំង​​​ដុល តាម​​​រយៈ​​​ពោះ​​​វៀន​។ ការ​​​ចាក់​​​ឲ្យ​​​ស្រា​បៀ​​​ហូរ​​​លឿន ដើម្បី​​​បំបែក​​​ជា​​​ព​ពុះ នឹង​​​អាច​​​ជួយ​​​បំបែក​​​ជាតិ​​​កាបូន​ឌីអុកស៊ីត និង​​​ជួយ​​​សម្រួល​​​ដល់​​​ក្រពះ ពោះ​វៀន ព្រម​​​ទាំង​​​ថ្លើម​។

តាម​​​ការ​​​ពិសោធន៍​​​ងាយៗ របស់​​​អ្នក​​​ជំនាញ​​​នៅ​​​លើ​​​សារ​ព័ត៌មាន Business Insider បាន​​​បង្ហាញ​​​ពី​​​ភាព​​​ខុស​​​ស្រឡះ​​​គ្នា​​​រវាង​​​របៀប​​​ចាក់​​​ទាំង​​២​​នេះ​។ ទី​១ អ្នក​​​ជំនាញ​​​បាន​​​ចាក់​​​ស្រា​​​ថ្ម​មៗ ដោយ​​​មិន​​​ឲ្យ​​​មាន​​​កើត​​​ជា​​​ព​ពុះ​​​ច្រើន​​​ឡើយ​។ បន្ទាប់​​​មក កូរ​​​ស្រា​បៀ​​​ក្នុង​​​កែវ​​​នោះ ឃើញ​​​ថា​​​វា​​​បុក​​​ព​ពុះ​​​ច្រាល​​​ឡើង រហូត​​​ហៀរ​​​កែវ​​​ស្រា ដែល​​​បង្ហាញ​​​ថា​​​ពេល​​​ចូល​​​ទៅ​​​ក្នុង​​​ពោះ គឺ​​​វា​​​នឹង​​​មាន​​​ប្រតិកម្ម​​​ខ្លាំង មាន​​​ន័យ​​​ថា សារជាតិ​​​កាបូន​ឌីអុកស៊ីត ១០០% នឹង​​​ហូរ​​​ចូល​​​ទៅ​​​ក្រពះ​។ ចំណែក​​​ទី​២ លោក​​​បាន​​​ចាក់​​​វា​​​ដោយ​​​គំហុក ឲ្យ​​​ចេញ​​​ជាតិ​​​ព​ពុះ​​​មក ហើយ​​​កូរ​​​វា ឃើញ​​​ថា​​​វា​​​មិន​​​មាន​​​ជាតិ​​​ព​ពុះ​​​ច្រាល​​​ច្រើន ដូច​​​ការ​​​ចាក់​​​លើក​​​ទី​១​​ឡើយ​។

​បច្ចុប្បន្ន គេ​​​សង្កេត​​​ឃើញ​​​អ្នក​​​ផឹក​​​មួយ​​​ចំនួន បាន​​​ចាក់​​​ថ្ន​មៗ​​​ក្នុង​​​ចេតនា ចាក់​​​ឲ្យ​​​បាន​​​ច្រើន ដើម្បី​​​បុក​​​អ្នក​​​ផឹក​​​ម្ខាង​​​ទៀត​។ ប៉ុន្តែ​​​អ្នក​​​ដឹង​​​ទេ​​​ថា ការ​​​ចាក់​​​បែប​​​នេះ គឺ​​​មាន​​​គ្រោះ​​​ថ្នាក់​​​ណាស់​​​ចំពោះ​​​សុខភាព​។ ការ​​​ចាក់​​​ស្រា​បៀ​​​ដ៏​​​ត្រឹម​​​ត្រូវ គឺ​​​ចាក់​​​ដោយ​​​លើក​​​កំប៉ុង ឬ​​​ដប​​​ស្រា​បៀ ឲ្យ​​​ខ្ពស់​​​ប​ន្តិ​ច ដើម្បី​​​ពេល​​​វា​​​ហូរ​​​ចូល​​​ទៅ​​​ក្នុង​​​កែវ អាច​​​បំបែក​​​ជាតិ​​​កាបូន​ឌីអុកស៊ីត និង​​​ជួយ​​​ដល់​​​ក្រពះ ពោះ​វៀន ព្រម​​​ទាំង​​​ថ្លើម​​​បាន​​​ខ្លះ កុំ​​​ឲ្យ​​​ប៉ះ​​​ពា​ល់​​​ទាំង​​​ដុល​។

​ម្យ៉ាង​​​វិញ​​​ទៀត អ្នក​​​ដែល​​​ចូល​​​ចិត្ត ផឹក​​​អ​ក ដោយ​​​លើក​​​កំប៉ុង និង​​​ដប តែ​​​ម្ដង ដោយ​​​ហេតុ​​​ថា​​​ខ្លាច​​​បាត់​​​បង់​​​ជាតិ និង​​​គុណភាព​​​ស្រា​បៀ សូម​​​គិត​​​ឡើង​​​វិញ​។ ព្រោះ​​​នៅ​​​ពេល​​​ផឹក ហើយ​​​បិទ​​​មាត់​​​លេប​​​តែ​​​ម្ដង​​​នោះ អ្នក​​​នឹង​​​មាន​​​អារម្មណ៍​​​ថា ជាតិ​​​ហ្គាស​​​ខ្លាំង បាន​​​វាយ​​​លុក​​​ក្នុង​​​ពោះ​។ បើ​​​ចង់​​​បន្ត​​​ផឹក​​​បែប​​​នេះ​​​ទៀត គួរ​​​មាន​​​ទ​ម្លាប់​​​ការពារ​​​ខ្លះ​។ ពេល​​​លើក​​​អស់ កុំ​​​ទាន់​​​លេប​​​ភ្លាម គឺ​​​អាច​​​ខ្ពុ​រ​​​មាត់​​​ប​ន្តិ​ច ឲ្យ​​​បំបែក​​​ជាតិ​​​កាបូន​ឌីអុកស៊ីត​​​នោះ​​​សិន ចាំ​​​លេប​​​ទៅ​​​ក្នុង​។ ចៀស​វាង​​​លើក​​​ផឹក​​​ដោយ​​​លេប​​​តែ​​​ម្ដង ក្នុង​​​បរិមាណ​​​ច្រើន​។​

​តាម​​​ពិត​​​ទៅ ស្រា​បៀ​​​ក៏​​​មាន​​​គុណ​​​ប្រយោជន៍​​​ខ្លះ​​​ដែរ បើ​​​ផឹក​​​ក្នុង​​​បរិមាណ​​​តិច​​​ល្មម និង​​​ចេះ​​​ចាក់​​​តាម​​​ក្បួន​​​ត្រឹម​​​ត្រូវ​។ តាម​​​ការស្រាវជ្រាវ​​​របស់​​​អ្នក​​​វិទ្យាសាស្ត្រ និង​​​ចុះ​​​ផ្សាយ​​​លើ​​​គេហ​ទំព័រ Independent របស់​​​ប្រទេស​​​អង់គ្លេស បាន​​​បង្ហាញ​​​ថា ប្រសិន​​​អ្នក​​​ទទួលទាន​​​ស្រា​បៀ​​​ដែល​​​មាន​​​ចំណុះ​​​ប្រហែល ២​កំប៉ុង​ក្នុង​​​មួយ​​​ថ្ងៃ នឹង​​​អាច​​​ជួយ​​​ទ​ប់​ស្កាត់​​​ជំងឺ​​​គាំង​​​បេះដូង ព្រោះ​​​វា​​​មាន​​​ផ្ទុក​​​វីតាមីន B ជា​​​ច្រើន​។​

​ក្រុម​​​អ្នកស្រាវជ្រាវ​​​របស់​​​ប្រទេស​​​អ៊ីតាលី​​​បាន​​​រក​​​ឃើញ​​​ថា ប្រសិន​​​បើ​​​អ្នក​​​ផឹក​​​ស្រា​បៀ​​​ប្រហែល ១.៤​ភី​ន ឬ​​​ស្មើនឹង​​​ប្រមាណ ២​កំប៉ុង​​​ក្នុង​​​មួយ​​​ថ្ងៃ អត្រា​​​កើត​​​ជំងឺ​​​គាំង​​​បេះដូង​​​នឹង​​​ថយ​​​ចុះ ២៥​ភាគ​រយ ព្រោះ​​​វា​​​មាន​​​ផ្ទុក​​​វីតាមីន B ដែល​​​ជំនួយ​​​ដល់​​​បេះដូង​។ ការ​​​សិក្សា​​​ដែល​​​ចុះ​​​ផ្សាយ​​​លើ​​​ព្រឹត្តិបត្រ Nutrition, Metabolism & Cardiovascular Diseases, បាន​​​បង្ហាញ​​​ថា ស្រា​បៀ​​​ក៏​​​អាច​​​ផ្ដល់​​​ការ​​​ការពារ​​​ដូច​​​ជា​​​ស្រា​​​ទំពាំងបាយជូ​រ​​​ដែរ ប្រសិន​​​បើ​​​ទទួល​​​ទាន​​​តិច​​​តាម​​​កម្រិត​​​កំណត់​។​

​បើ​​​តាម​​​សារ​ព័ត៌មាន The Times Of India វិញ បាន​​​បញ្ជាក់​​​ថា ការ​​​ពិសា​​​ស្រា​បៀ​​​ក្នុង​​​បរិមាណ​​​ត្រឹម​​​ត្រូវ មាន​​​គុណ​​​ប្រយោជន៍​​​ជា​​​ច្រើន​​​ចំពោះ​​​សុខភាព​។ ស្រា​បៀ​​​មាន​​​ផ្ទុក ធាតុ​​​ផ្សំ​​​ធម្មជាតិ​​​ជា​​​ច្រើន មាន​​​វីតាមីន B ជំនួយ​​​ដល់​​​បេះដូង ព្រម​​​ទាំង​​​អាច​​​ទ​ប់​​​ស្កាត់​​​ជំងឺ​​​មហារីក​​​ច្រើន​​​ប្រភេទ ធ្វើ​​​ឲ្យ​​​មនុស្ស​​​អាច​​​រស់​​​បាន​​​កាន់​​​តែ​​​យូរ​។​

​យ៉ាង​​​ណា​​​ក្ដី ការ​​​ផឹក​​​ហួស​​​បរិមាណ សប្បាយ​​​ជ្រុល​​​ពេក អាច​​​នាំ​​​គុណ​​​វិបត្តិ​​​ចំពោះ​​​សុខភាព ប្រៀប​​​ដូច​​​ជា​​​លេប​​​ថ្នាំ​​​ជ្រុល​​​ដូច្នោះ​​​ដែរ​។ ស្រា​បៀ​​​មាន​​​ផ្ទុក​​​ជាតិ​​​អាស៊ី​ដ​​​ខ្លាំង អាច​​​ធ្វើ​​​ឲ្យ​​​ខូច​​​ថ្លើម និង​​​ធ្វើ​​​ឲ្យ​​​ដុះ​​​ក្បាល​​​ពោះ ឡើង​​​ជាតិ​​​ខ្លាញ់ បង្ក​​​ជា​​​ជំងឺ​​​ផ្សេង​​​ៗ​។ ដូច​​​នេះ គួរ​​​ផឹក​​​យ៉ាង​​​ច្រើន​​ ២​​កំប៉ុង​​​ក្នុង​​​មួយ​​​ថ្ងៃ ដែល​​​ជា​​​បរិមាណ​​​សម​រម្យ​​​សម្រាប់​​​សុខ​​​ភាព មិន​​​មែន​​​ម្នាក់​​​អស់​​​កន្លះ​​​កេស​​​នោះ​​​ឡើយ​៕​

តោះមកទស្សនាវីដេអូទាំងអស់គ្នា៖

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ morningfresh