Justin Bieber ចាប់ផ្តើមប្រែហើយ ក្រោយពីបែកគ្នាជាមួយនាង Selena Gomez

បើរម្លឹកពីអតីតកាលរបស់តារាចម្រៀងប៉ុបដ៏ល្បីលោក Justin Bieber លោកបានចាប់ផ្តើមចូលប្រឡូកក្នុងសិល្បៈចាប់ពីឆ្នាំ២០០៩ ជាមួយបទចម្រៀងពីរោះៗ និងល្បីល្បាញខ្លាំងមែនទែន។

Justin Bieber កាលពីមុន

យ៉ាងណាមិញ មិនត្រឹមតែបទចម្រៀងដ៏គួរឲ្យទាក់ទាញប៉ុណ្ណោះទេ តារាចម្រៀងរូបនេះ ក៏មានចំណុចពិសេសមួយទៀតនោះគឺ រូបរាងដ៏សង្ហាដែលធ្វើឲ្យអ្នកគាំទ្រជាច្រើន ជាពិសេសនារីៗ​ឈ្លក់​វង្វេង​ នឹងសម្រស់របស់គេផងដែរ។

Justin Bieber កាលពីមុន

ក៏ប៉ុន្តែបើគិតមកទល់បច្ចុប្បន្ននេះវិញ លោក Justin Bieber ចាប់តាំងពីមានទំនាស់ស្នេហា ត្រូវបែកបាក់គ្នាជាតារាចម្រៀងនាង Selena Gomez ហើយមកទាក់ទងជាមួយនាង Hailey វិញមក តារាចម្រៀងរូបនេះ ហាក់មានការប្រែប្រួលយ៉ាងខ្លាំង ពីរូបរាងដ៏សង្ហា បែរមកក្លាយជាមនុស្ស ទុកសក់វែង ទុកពុកមាត់ពុកចង្ការ ស្លៀកពាក់មើលមិនយល់ ហើយថែមទាំង​បែកធ្លាយព័ត៌មាន​ថា​លោកបានប្រើប្រាស់ថ្នាំញៀនហួសកម្រិតថែមទៀតផង។

Justin Bieber កាលពីមុន

ទោះជាយ៉ាងណាក្តី អ្នកគាំទ្ររបស់លោក Justin Bieber ពិតជាស្តាយរូបរាងរបស់តារាចម្រៀងរូបនេះខ្លាំងមែនទែន ព្រោះមិននឹកស្មានថាត្រឹមតែរយៈពេលប៉ុន្មានឆ្នាំសោះ លោកមាន​ការ​ប្រែប្រួល​​ដល់ម្លឹង។ ម៉្យាងវិញទៀត ក៏មានមហាជនខ្លះនិយាយថា ការដែលលោកធ្វើខ្លួនបែបនេះ ក៏ព្រោះតែខូចចិត្តរឿងស្នេហាជាមួយ Selena Gomez ផងដែរ៕

Justin Bieber និង Selena Gomes

Justin Bieber ពេលនេះ

Justin Bieber ពេលនេះ

Justin Bieber ពេលនេះ

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ khmerload