តើនរណាដែលបែងចែកពេលវេលា ១ ថ្ងៃ ត្រូវនឹង ២៤ ម៉ោង ដែលមនុស្សកំពុងប្រើប្រាស់សព្វថ្ងៃ?

តារាវិទូគឺ លោក ហ៊ីបប៉ាឈូស (Hipparchus) ដែលជាជនជាតិក្រិច បានបង្កើតស្តង់ដារនៃប្រពន្ធ័ម៉ោងក្នុង ១ ថ្ងៃ។ ប្រពន្ធ័របស់លោក ហ៊ីបប៉ាឈូស (Hipparchus) ត្រូវបានគេស្គាល់ផងដែរថា ជាពេលវេលាដ៏សុក្រិតមួយដោយផ្អែកលើមូលដ្ឋាន ១២ ម៉ោងនៃពេលថ្ងៃ និង ១២ ម៉ោងនៃពេលយប់នៅលើសមមាត្រ Equinoxes (ពេលថ្ងៃស្មើនឹងពេលយប់)។

ដោយឡែកកាលសម័យនេះប្រទេសដទៃជាច្រើនទៀត នៅតែបន្តប្រើម៉ោងដែលមានរយៈពេលមិនស្មើគ្នា ប៉ុន្តែការបែងចែកពេលរបស់តារាវិទូ ហ៊ីបប៉ាឈូស (Hipparchus) ចាប់ផ្តើមស្តង់ដារកាន់តែខ្លាំងទៅៗអំឡុងបស្ចឹមសម័យក្រោយពីមានការប្រើប្រាស់នាឡិកាមេកានិច។ ក្នុងឆ្នាំ ១៨៨៤ ថ្ងៃសកលដែរ មាន ២៤ ម៉ោង ត្រូវបានស្នើឡើង និងទទួលយកជាសកលនៅក្នុងសន្និសិទអន្តរជាតិ Meridian និងជាពេលចាប់ផ្តើមនសការបង្កើតឲ្យ មានស្តង់ដារពេលវេលាតាមតំបន់ ឬហៅថា Time Zone។

 

ដកស្រង់ដោយ៖ លោក ប៊ុត ហេង

ប្រភព៖ DNT News